(កំពង់ធំ) ៖ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣៤៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្លាកសញ្ញា១ផ្ទាំង និងជួសជុលផ្លូវក្រាលគ្រួសក្រហមអស់ទឹកប្រាក់ ៣២៨,៩០០,០០០រៀល ថវិកាមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតនៅឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ពិធីនេះមានការអញ្ជើញចូលរួមប្រជាពលរដ្ឋជាង៣៥៤នាក់។
លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាមូលដ្ឋាននៃប្រជាធិបតេយ្យ និងជាកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ក្នុងសង្គមដែលបានជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ លោកអភិបាលស្រុកតាំងគោក ក៏បានលើកឡើងពីសមិទ្ធផលនេះជាប្រវត្តិសាស្រ្តសម្រាប់ទីនេះដែលយើងទទួលបាន ជាក់ស្តែងផ្លូវបេតុងមួយខ្សែរនេះដែលបានប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ តាមរយៈការផ្តល់ជូនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តបតាមសំណូមពររបស់ប្រជាពលរដ្ឋ។សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវបន្ទាប់ពីការសាងសង់ហើយត្រូវធ្វើរបង ទោះបីជាថ្មឬរបងធ្វើពីឈេីក្តី ត្រូវមានគម្លាតពីសាច់បេតុង ដែលប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល និងប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ ជាមួយលោកមេឃុំសហការគ្នាកំណត់គម្លាតពីផ្លូវបេតុងមក ក្នុងគោលបំណងដេដេីម្បីឱ្យបងប្អូនធ្វើរបងមាន÷ ១.ឱ្យរត់ត្រង់ជួរគម្លាត ដេីម្បីមានសោភ័ណ្ឌភាពល្អ
។ ២. សម្រាប់អភិវឌ្ឍន៍ធ្វេីលូរំដោះទឹកនៅពេលក្រោយ។ ៣. ដេីម្បីសម្រួលសុវត្ថិភាពក្នុងការធ្វេីចចរាចរណ។ ៤. ក្រោយពីធ្វើហេីយមានការដាំដេីមឈេីលម្អដេីមផ្កានៅតាមមុខផ្ផ្ទឱ្យបានព្រមៗគ្នាដេីម្បីការលេីកមុខមាត់និងប្រែក្លាយជាភូមិស្អាតបៃតង។
ជាចុងក្រោយលោកអភិបាលតាំងគោក ក៏បានផ្តាំផ្ញើឱ្យអាជ្ញាធរភូមិឃុំចុះជាប់ជាប្រចាំនៅពេលដែលក្រុមហ៊ុនចុះសាងសង។ ជំរុញឱ្យក្រុមហ៊ុន ដែលទទួកការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។





































