ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន សូមអបអរសាទរ និងជូនពរ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលត្រូវបានតែងតាំងជា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក

0

ខេត្តព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ តំណាងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕