ឯកឧត្ដម អ៊ុ រាត្រី ជម្រុញអោយមេឃុំថ្មីនៃឃុំគោកឋិនពង្រឹងការងារនិងផ្តល់សេវាសាធារណ:ជូនពលរដ្ឋ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សានិងជាមេឃុំ ថ្មពួកជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំគោកកឋិន ស្រុកថ្មពួកកាលពីថ្ងទី២៥ខែសីហាឆ្នាំ២០២៣ ដែលពិធីធ្វើនៅសាលាឃុំគោកកឋិន ស្រុកថ្មពួកថា៖រដ្ឋបាលខេត្ត ជម្រុញអោយមេឃុំថ្មីនៃឃុំគោកឋិនពង្រឹងការងារនិងផ្តល់សេវាសាធារណ:ជូនពលរដ្ឋអោយបានល្អបន្ថែមទៀត។

ពិធីនោះមានការចូលរួមដោយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន / អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក / សមាជិក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំង សង្គមស៊ីវិល ផ្នែកឯកជននិងភ្ញៀវជាច្រើន ។

លោកថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានអានប្រកាសស្តីពីការផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាមេឃុំគោកកឋិន ។
ក្នុងនោះ ត្រូវបានផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំគោកកឋិនលោក អាន ឡាញ់ ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជំនួសមេឃុំចាស់ដែលបានទទួលមរណភាព រួមនិងប្រកាសជំទប់ទី១ ឃុំ មួយរូប និងសមាជិកក្រុមប្រឹក្សាឃុំចំនួនមួយរូប ។

ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំគោកកឋិននិងសហការីបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។ ហើយបម្រើសេវារដ្ឋបាលនិងសេវាសាធារណ:ជូនប្រជាពលរដ្ឋនិងមហាជនអោយបានស្របតាមសំណូមពរ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានស្នើអោយលោកមេឃុំដែលទើបទទួលការតែងតាំងថ្មីត្រូវបន្តរួបរួមសាមគ្គីនិងសហការជាមួយអ្នក/អង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចចំពោះមុខធំចំនួនពីរជាចម្បង ក្នុងនោះមាន : ទី១-ត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ។ទី២- ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយផ្អែកតាមសេចក្តីណែនាំលេខ០១៨ សណនចុះថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ ស្តីពីបែបបទនិងនិតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ៕