ឯកឧត្តមបណ្ឌិត ជា ចាន់តូ  ចាត់អ្នកតំណាងនាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមកប្រគេនព្រះសង្ឃចំនួន៣វត្ត នៅក្នុងស្រុកស្ទោង

0

(កំពង់ធំ)÷ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣  លោក ឡាយ សំអៀន ជាប្រធាននាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា ព្រមទាំងសហការី តំណាង ឯកឧត្តមបណ្ឌិត ជា ចាន់តូ  ទេសាភិបាលកកិត្តិយសធនាគារជាតិនៃកម្ពុជា និងលោកជំទាវខៀវ ស៊ីណា បានអញ្ជើញនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃព្រះគ្រូចៅអធិការវត្តចំនួន៣វត្ត គឺវត្តរុក្ខាបុប្ផាព្រៃស្អាត(ហៅអន្លង់ក្រាញ់) វត្តពពក និងវត្តស្រែក្រសាំង ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងគង់ចាំព្រះវស្សាក្នុងក្នុងត្រីមាសនេះ។

ក្នុងឱកាសនោះដែរលោក ឡាយ សំអៀន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ លោកទាំងពីរតែងតែមានការនឹករលឹកនិងមានការយកចិត្តទុកដាក់ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងស្រុកស្ទោងជារៀងរហូតមក ទោះគាត់មិនបានអញ្ជើញមកផ្ទាល់ គឺលោកទាំងពីរបានចាត់អ្នកតំណាងដើម្បីយកមកប្រគេនជូននៅក្នុងឱកាសនេះ។

ជាមួយនេះផងដែរលោក ឡាយ សំអៀន ប្រធាននាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា ក៏បានលើកទឹកចិត្តដល់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ គ្រប់វត្ត តែងតែអុជធូប ទៀន ជាពិសេសទៀនព្រះវស្សា នៅក្នុងអំឡុងពេលកាន់ព្រះវស្សាខាងមុខនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាព ដើម្បីចៀសវាងនូវឧបហេតុឬក៏គ្រោះអគ្គីភ័យផ្សេងៗដែលអាចបង្កការខូចខាតដល់វត្តអារាម។

លើសពីនេះទៀតលោក ឡាយ ស៊ីលី អភិបាលរងស្រុកតំណាង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើង ចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តក៏ដូចជាអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណ និងជូនពរឯកឧត្តមបណ្ឌិតនិងលោកជំទាវព្រមទាំងបុត្រធីតានិងចៅៗ និងសហការីសូមបានជួបប្រកបនូវពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ។

គួរបញ្ជាក់ផងដែរថា អំណោយដែលប្រគល់ជូនចំនួន៣វត្ត ក្នុង១វត្តទទួលបាននូវ÷ ទៀនព្រះវស្សា០១គូរអង្ករ៥០គីឡូក្រាម មី០៥កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស  និងបច្ច័យចំនួន២៧០,០០០រៀ តំណាងព្រះសង្ឃ០៦អង្គទទួលបានថវិកាចំនួន៦៥០,០០០រៀល និងជូនតាជីយាយជី៥០នាក់ ក្និង១នាក់ទទួលបានបច្ច័យចំនួន១០,០០០រៀលផងដែរ។