បន្ទាយមានជ័យ៖ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យស្នើអោយប្រធានក្រុមប្រឹក្សា-មេឃុំ យកចិត្តទុកដាក់លើ កសិផលពលរដ្ឋពិសេស តម្លៃស្រូវដែលពលរដ្ឋបង្កបង្កើនផលបាន ធានាតម្លៃអោយស្របនិងគុណភាពគុណភាព មានប្រសាសន៍ដូច្នេះក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ តាឡំនាព្រឹកថ្ងៃទី ២៨ សីហា ២០២៣ ។
ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប្លែកវ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក សមាជិក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំង សង្គមស៊ីវិល ផ្នែកឯកជន និងភ្ញៀវ ជាច្រើនរូបទៀត។
លោកវ៉ន វណ្ណា នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានអានប្រកាសស្តីពីការផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាមេឃុំឡំ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ លេខ៣៦១៨ ប្រ.ក ប្រកាសស្ដីពីការចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាឡំ ស្រុកមង្គលបូរី៖
១.ប្រធានក្រុមប្រឹក្សាឃុំ និងជាឃុំ ពីលោក ហ៊ុត ឈិត មកលោក ខ្ចៅ យ៉ាន ដោយមូលហេតុសម័យខ្លួនសុំលាលែងពីតំណែង។
២.សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១ លោក ខ្ចៅ យ៉ាន មកលោក ធិម ប្រោញ វិញ។
៣.ទទួលស្គាល់លោក អុិម ហង្សសាន ជំនួសលោក ធិម ប្រោញ ជាសមាជិកក្រុមប្រឹក្សាឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំគោកតាឡំនិងសហការីបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។ ហើយបម្រើសេវារដ្ឋបាលនិងសេវាសាធារណ:ជូនប្រជាពលរដ្ឋនិងមហាជនអោយបានស្របតាមសំណូមពរ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យមានបនរសាសន៍ថា៖ ប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាឡំ ស្រុកមង្គលបូរី គឺជាដំណើរការធម្មតានៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក្នុងមុខងារសាធារណៈគឺសំដៅធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងប្រសើរឡើងថែមទៀត។
ឯកឧត្តម បានបញ្ជាក់ថា៖ អស់លោកដែលទើបប្រកាសតែងតាំងថ្មីនេះត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើន និងប្រសើរឡើងបន្ថែមទៀត ហើយរក្សាសន្តិភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន សំដៅធានាបាននៅកំណើនសេដ្ឋកិច្ចតាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត៕ដោយ៖ឃិន កន្ធា