អភិបាលខេត្តកំពង់ចាម បេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ សត្វ ពាហនៈ ជូន ប្រជាកសិករ នៅស្រុក កំពង់សៀម

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នេះ បាន អញ្ជើញ បើក យុទ្ធនាការ ចាក់វ៉ាក់សាំង ការពារ ជម្ងឺ សារទឹក ជម្ងឺ អ៊ុចក្តាម លេីសត្វ គោ ជូន ប្រជាពលរដ្ឋ ដោយ គិតថ្លៃ នៅ ភូមិ កំពង់ ត្រុំ ក្រោម ឃុំ កោះ មិត្ត ស្រុក កំពង់សៀម ដើម្បី ការពារ ជម្ងឺ ឆ្លង រាតត្បាត ផ្សេងៗ ដែល តែងតែ កើត មានឡេីង ចំពោះ សត្វ ពាហនៈ ក្នុង រដូវវស្សា នេះ ក្រោម ការ រៀបចំ របស់ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វេីការណែនាំ ដល់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យ បានចូលរួមជាមួយ មន្ត្រី ជំនាញ ដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជម្ងឺឆ្លង លេី សត្វ ពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ហេីយត្រូវចូលរួមធ្វើការចាក់ថ្នាំការពារ ឱ្យ បាន ទាន់ ពេលវេលា ចៀសវាង បង្ក ឱ្យ មាន ការ ឆ្លង ជម្ងឺ រីក រាលដាល ធ្ងន់ធ្ងរ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ឱ្យ ធ្វេី ការ សំអាត ថែរក្សា បរិវេណ ជុំវិញ លំនៅឋាន របស់ខ្លួន ដែល ជា កន្លែង សត្វ មូសបង្កាត់ពូជ ដេីម្បី ការពារ នូវ ជំងឺ ឆ្លង ផ្សេងៗ ហើយ បេី បងប្អូន កូនចៅ មាន ជំងឺ អ្វី កេីតឡេីង សូម ប្រញាប់ប្រញាល់ ទៅ កាន់ មន្ទីរពេទ្យ ជា បន្ទាន់ កុំ បង្អង់ យូរ នាំ ឱ្យ ធ្លាក់ ក្នុង សភាព ធ្ងន់ធ្ងរ ។

បេីយោងតាម លោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា មន្ទីរកសិកម្មខេត្ត បានបន្តជំរុញការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច ការលើកកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផល និងអភិវឌ្ឍន៍វារីវកម្ម ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ រួមទាំងការបង្កើនប្រសិទ្ធភាពសេវា គាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស។ ដោយឡែក ឃុំ កោះ មិត្ត មាន គោចំនួន ៩១៩ ក្បាល ហើយ សត្វ គោ ដែល ត្រូវចាក់វ៉ាក់សាំង ការពារ ជម្ងឺ នៅ ពេល នេះ មាន ចំនួន ២៥០ក្បាល ដោយ យុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំនារដូវទឹកឡើង និង មិន តម្រូវ ឱ្យ ប្រជាពលរដ្ឋ បង់ប្រាក់ ឡេីយ ៕