វីរុស​អេ​បូ​ឡា​អាច​នឹង​ឆ្លងដែន​ចូល ប្រទេស​អង់គ្លេស និង​បារាំង​

0

​ប្រសិនបើ​ក្រុមហ៊ុន​អាកាសចរណ៍ ដំណើរការ​ដូចដើម ហោះហើរ​ពី​អង់ គ្លេ​ស បារាំង ទៅកាន់​អាហ្វ្រិក​ខាងលិច តំបន់​ដែលមាន​ជំងឺ​អេ​បូ​ឡា​ឆ្លង​រាល ដាល​យ៉ាងខ្លាំង​នោះ​ប្រាកដជា​ធ្វើឱ្យ​អេ​បូ ឡា​ឆ្លង​រាលដាល​ចូលដល់​បារាំង និង អង់គ្លេស​នៅ​ចុងខែ​តុលា​នេះ ។ ភាគរយ នៃ​ការឆ្លង​រាលដាល​នៅ​បារាំង​កើនឡើង ដល់​៧៥​ភាគរយ ចំណែក​អង់គ្លេស​មាន ៥០​ភាគរយ ។ ប៉ុន្ដែ​ប្រសិនបើ​ក្រុមហ៊ុន អាកាសចរណ៍​ផ្អាក​ជើងហោះហើរ​៨០ ភាគរយ​ទៅកាន់​តំបន់​វីរុស​អេ​បូ​ឡា​គឺ ការឆ្លង​រាលដាល​អាច​នៅ​កម្រិត​តែ​២៥ ឬ​១៥​ភាគរយ​ប៉ុណ្ណោះ ។
​លោក Derek Gatherer អ្នក​ឯក ទេស​ស្ដីពី​វីរុស​នៅ​សាកលវិទ្យាល័យ Lancasster របស់​5797820-3x2-700x467

អង់គ្លេស និង​ជា​អ្នក តាមដាន​រាល់​ការវិវឌ្ឍ​នៃ​វីរុស​អេ​បូ​ឡា នាពេល​បច្ចុប្បន្ន​បាន​ព្រមាន​ថា វីរុស អេ​បូ​ឡា​នឹង​ឆ្លង​ចូល​កាន់តែច្រើន​នៅ តំបន់​អឺរ៉ុប​តាម​ជើងហោះហើរ ។​
​ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​បញ្ជាក់ថា នឹងមាន​មនុស្ស​ជាច្រើន​នាំ​វីរុស​អេ​បូ​ឡា ចូលទៅ​កន់​តំបន់​អឺរ៉ុប​ដោយ​មិនដឹងថា ខ្លួន​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ អាស្រ័យទៅលើ​ពេលវេលា​តែប៉ុណ្ណោះ ។ ការស្រាវជ្រាវ​បានឱ្យដឹងថា វីរុស​អេ​បូ​ឡា អាច​ឆ្លង​ចូល​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​កមានdownload (9)

៤០​ភាគរយ និង​ឆ្លង​ចូល​ប្រទេស​ស្វី​ស និង​អេ​ស្ប៉ា​ញ ។
​ចាប់តាំងពី​វីរុស​អេ​បូ​ឡា​ផ្ទុះឡើង​នៅ ទ្វីបអាហ្វ្រិក​ខាងលិច​មកទល់ពេលនេះ បានសម្លាប់​មនុស្ស​៣.៤០០​នាក់​ហើយ ក្រៅពីនេះ​នៅមាន​អ្នក​ឆ្លង​៧.៥០០​នាក់ ថែមទៀត ។
​គ្រូពេទ្យ​អេ​ស្ប៉ា​ញ​២​នាក់​ដែល​បម្រើ ការ​នៅ​អាហ្វ្រិក​ខាងលិច​ក៏បាន​ឆ្លង​រាល ដាល​វីរុស​អេ​បូ​ឡា ។ រដ្ឋមន្ដ្រីក្រសួង សុខាភិបាល​អេ​ស្ប៉ា​ញ​បាន​បញ្ជាក់ថា គ្រូ ពេទ្យ​ទាំងពីរ​នាក់​ត្រូវបានធ្វើ​តេ​ស្ដិ៍​នៅ​ទី រៀ​ម៉ា​ទ្រី​ដ​ដោយ​រកឃើញ​វីរុស​អេ​បូ​ឡា​។ គ្រូពេទ្យ​ទាំងពីរ​នាក់​នោះ​ក៏បាន​បាត់បង់

ជីវិត​មួយថ្ងៃ​ក្រោយមក ។​
​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ​ជាច្រើន ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស អេ​បូ​ឡា​ដោយ​អ្នក​ទាំងនោះ​ត្រូវ​ធ្វើការ ផ្ទាល់​ជាមួយ​អ្នកជំងឺ​ដែល​ឆ្លង​រាលដាល ដូច្នេះ​ប្រាកដជា​ចៀស​មិន​ផុតពី​ការឆ្លង ដល់​គ្រូពេទ្យ​នោះឡើយ ។ បើទោះបី​បែប នេះ​ក៏ដោយ នៅតែមាន​គ្រូពេទ្យ​ជាច្រើន ទៅ​ធ្វើការ​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ អាហ្វ្រិក​ខាងលិច ។
​រដ្ឋាភិបាល​អាមេរិក​ក៏បាន​ប្រកាស បញ្ជូន​កម្លាំង​ទាហាន​ប្រមាណ​៤​ពាន់ នាក់​បន្ថែមទៀត​ទៅកាន់​អាហ្វ្រិក​ខាង លិច​ក្នុងការ​ទប់ទល់​ការឆ្លង​រាលដាល​នៃ វីរុស​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ។ រដ្ឋា ភិ​បាល​អាមេរិក​ក៏បាន​ប្រកាសថា វីរុស អេ​បូ​ឡា​នឹង​ឆ្លង​រាលដាល​ដល់​ពលរដ្ឋ ១,៥​លាន​នាក់​នៅ​ដើមឆ្នាំ​២០១៥ 9