វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៣ សម្រាប់សង្កាត់ម្កាក់

0

ដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ៖ បញ្ហាប្រឈម និងការសំណូមពរមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់ម្កាក់ ត្រូវបានលើកឡើង ដើម្បីអោយថ្នាក់ដឹកនាំក្រុង និងមន្ទីរជំនាញ បានដឹង បានលឺ និងជួយរកដំណោះជូន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ នាព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ វេទិកានេះធ្វើនៅបរិវេណវត្តម្កាក់ ស្ថិតនៅក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង បានមានប្រសាសន៍លើកឡើងថា ក្នុងគោលបំណងសំខាន់នៃគោលនយោបាយនេះគឺ៖
១,ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាក្រុង សម្រេចបានកន្លងមក និងបញ្ហាប្រឈម។
២,ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាព នៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាក្រុងសម្រាប់ឆ្នាំខាងមុខ។
.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សា ផ្ដល់យោបល់ លើការងារអភិវឌ្ឍន៍មូលដ្ឋាន។
.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋលើករាយការណ៍ដោយផ្ទាល់ បញ្ហាប្រឈម និងពីការរំលោភសិទ្ធ។
.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការទទួលរបាយការណ៍ពីក្រុមប្រឹក្សាក្រុង។
.ទទួលយកអនុសាសន៍ និងសំណូមពររបស់រដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។

ថ្លែងនៅក្នុងឱកាសនោះ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា៖រដ្ឋបាលក្រុងស្តីពី ការអភិវឌ្ឍ រីកចម្រើន របស់ ក្រុងលើ គ្រប់ វិស័យ ចាប់តាំងពី ទីប្រជុំជន សង្កាត់ ក្រុង រហូតដល់ ថ្នាក់មូលដ្ឋាន ដែល ទាំងនោះ រួមមាន វិស័យ ហេដ្ឋា រចនា សម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យ ផ្សេងៗ ជាច្រើន ទៀត ពិសេស ការផ្តល់ សេវាសាធារណៈជាដើម ដែល ទាំងនេះ ក៏ ដោយសារ ការដឹកនាំ ដ៏ ត្រឹមត្រូវ របស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន គោ លន យោបាយ ដឹកនាំ ច្បាស់លាស់ ប្រកបដោយ គតិបណ្ឌិត ។

គួរបញ្ជាក់ថា៖ បញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ម្កាក់ចំនួន៣០ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវនៅមូលដ្ឋាន ,បញ្ហាទំនាស់ដីធ្លីនៅអាងម្កាក់ ,បញ្ហាលោកគ្រូ អ្នកគ្រូបង្រៀនគួរយកលុយ (ថ្នាក់មតេយ្យ) ,បញ្ហាបង្គោលភ្លើង និងភ្លើងឡើងថ្លៃ និងបញ្ហាទាក់ទងនឹងតម្លៃស្រូវ។ ត្រូវបានថ្នាក់ដឹកនាំក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ចំណេកបញ្ហាដែលនៅសេសសល់ និងបន្តធ្វើការដោះស្រាយជូនពួកគាត់៕