​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​បាន​ឃាត់​ជនសង្ស័យ​៥​នាក់​រួមទាំង​ម៉ូតូ​៤​គ្រឿង​យកមក​ធ្វើការ​សាកសួរ​

0

ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​កំពុងធ្វើការ​ជិះ​ល្បាត​សង្ស័យ​និង​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ខណៈ​ជនសង្ស័យ​ខាងលើនេះ​ជិះ​ម៉ូតូ​គ្មាន​សោ​និង​ពេលដែល​សមត្ថកិច្ច​ហៅ​អោយ​ឈប់​ម៉ូតូ​តែ​ពួកគេ​មិន​ព្រម​ឈប់​ឡើយ​បែរជា​ផ្ដួល​ម៉ូតូ​រត់គេចខ្លួន​ទៅវិញ​។​ ​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​យប់​ឈានចូល​ថ្ងៃទី​៤​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្លូវលំ ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​បានអោយដឹងថា មុន​ដល់​ការឈាន​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ពួកគាត់​បាន​ជិះ​ម៉ូតូ​ល្បាត​តាម​គោលដៅ ខណៈនោះ​ក៏បាន​ឃើញ​យុវជន​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-3990 បាន​ជិះ​ចេញពី​កន្លែង​ងងឹត ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ស្រែក​អោយ​យុវជន​២​នាក់​នោះ​ឈប់​ម៉ូតូ​តែ​យុវជន​នោះ​មិន​ឈប់​ម៉ូតូ​ទេ​ក៏​ព្យាយាម​ជិះ​រត់​ប្រហែល​បាន​២​ទៅ​៣០០​ម៉ែត្រ​ក៏​សមត្ថកិច្ច​កាក់​ឃាត់​ជនសង្ស័យ​នេះ​បានតែ​ម្ដង​។

ទាក់ទិន​និង​ករណី​ខាងលើនេះ សមត្ថកិច្ច​ដែល​ន​នៅ​ប្រចាំ​គោលដៅ​ផ្សេងទៀត​ក៏បាន​ឃាត់​យុវជន​៣​នាក់​រួមទាំង​ម៉ូតូ​៣​គ្រឿង​ទៀត​ព្រោះថា​ក្នុងនោះ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខន និង​មួយគ្រឿង​ទៀត​ម៉ាក​សង់​ឌ្រី​ម​C125 ពណ៌​ខ្មៅ ស៊េរី​២០០៥ គឺ​ជិះ​សុទ្ធតែ​គ្មាន​សោ​ជាប់​និង​ម៉ូតូ​ទើប​មានការ​សង្ស័យ​ហើយ​គាត់​ក៏​ធ្វើការ​ឃាត់ខ្លួន​និង​នាំយក​យុវជន​ទាំង​៣​នាក់​នេះ​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​តែម្ដង​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​ចំពោះ​ជនសង្ស័យ​ខាងលើនេះ​បច្ចុប្បន្ន​កំពុងធ្វើការ​សាកសួ​រ​និង​ឃុំខ្លួន​នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​បណ្ដោះអាសន្ន​ព្រោះថា​ព្រោះថា​ពួកគេ​ទាំងនេះ​គ្រាន់តែ​ជា​ជនសង្ស័យ​នៅឡើយ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ចំពោះ​ម៉ូតូ​ដែល​គ្មាន​សោ​និង​មាន​ស្នាម​កាច់ក​ខាងលើនេះ​អោយ​ច្បាស់​ពី​មូលហេតុ​ផងដែរ​៕Image1 Image2