ក្រុម​មេខ្យល់​នាំ​ពលករ​ខុសច្បាប់​រាប់រយ​នាក់​ចេញ​តាម​ច្រករបៀង​ភ្នំ​ឆា​ត់​

0

​ខេត្តបន្ទាយមានជ័យ​៖
​ច្រករបៀង​ខុសច្បាប់​ភ្នំ​ឆា​ត់​ដែល​គ្រប់គ្រង​ដោយ​កំលាំងយោធា​ភូមិភាគ​៥​ត្រូវបាន​មេខ្យល់​នាំចេញ​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​១​ថ្ងៃ​រាប់រយ​នាក់​ដែល​ផ្ទុយ​ពីបទ​បញ្ជា​ថ្នាក់ដឹកនាំ​ខេត្ត​អោយ​បិទ​ច្រករបៀង​ខុសច្បាប់​ដើម្បី​ការពារ​សុវត្ថិភាព និង​ស្តិ​សុខ​ជូន​ប្រជាពលរដ្ឋ​។
​កាលពី​រសៀល​ថ្ងៃទី​០៦​តុលា​២០១៤​នៅ​ផ្លូវ​ចូលទៅ​ច្រករបៀង​ភ្នំ​ឆា​ត់​ជាប់​នឹង​ទីបញ្ជាការ​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥​ស្ថិតនៅ​ខាងត្បូង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ គេ​ឃើញ​មាន​រថយន្ត​ប្រភេទ​១២​កៅ​ចំនួន​២​គ្រឿង​មាន​១​គ្រឿង​ពណ៌​លឿង​និង​មួយគ្រឿង​ទៀត​ពណ៌​ស្លែរ​ដែលជា​រថយន្ត​តាក់ស៊ី​ដឹក​អ្នកដំណើរ​ជា​ពលករ​ចំណាក់ស្រុក​ពេញ​រថយន្ត​មកពី​ខេត្តកំពង់ចាម​និង​ខេត្តកំពង់ធំ​ដឹក​ចូល​តាម​ច្រក​ភ្នំ​ឆា​ត់​យ៉ាង​image (5)

អាណាធិបតេយ្យ ។​ពាក់ព័ន្ធ​ការនាំចេញ​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​តាម​ច្រក​ភ្នំ​ឆា​ត់​នេះ​អ្នកយក​ព័​ត៌​បាន​ជួប​កំលាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន​បាន​ប្រាប់ថា​ចំណុច​ច្រករបៀង​ភ្នំ​ឆា​ត់​គឺជា​តំបន់​ត្រួតស៊ីគ្នា​រវាង​កំលាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧​និង​កំលាំង​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥​ភ្នំ​ឆា​ត់​។​តែ​រយៈពេល​កន្លងមក​កំលាំង​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥​ដែល​គ្រប់គ្រង​ចំណុច​ច្រករបៀង​ភ្នំ​ឆា​ត់​មិនដែល​សហការ​image (4)

ជាមួយ​កំលាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ហើយ​ថែមទាំង​ហាម​មិន​អោយចូល​ទៅធ្វើ​ការងារ​នៅ​ចំណុច​នោះ​ផងដែរ​។ មន្ត្រី​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មីៗ​នេះ​បាន​ព្រមាន​ដល់​កងកំលាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​បិទ​ច្រករបៀង​ខុសច្បាប់​មិន​អោយមាន តែបើ​កំលាំង​ដែល​ឈរជើង​នៅ​ចំណុច​ណា​នៅ​បន្ត​លួច​បើក​ឃុ​ប​ឃឹ​ត​ជាមួយ​មេខ្យល់​នៅ​នាំចេញ​ចូល​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​និង​ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេសជិតខាង​និង​image (3)

បង្កើត​បទល្មើស​ត្រូវមាន​វិធានការ​តាមច្បាប់​។​គួរ​បញ្ជាក់ថា​ក្រោយពេល​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ព្រមាន​ដល់​កំលាំង​សម​ត្ត​កិច្ច​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​អោយ​បិត​ច្រករបៀង​ខុសច្បាប់​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​និង​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ខូចគុណភាព​ពី​ប្រទេស​ថៃ​ឲ្យ​បាន​ដាច់ខាត​។​ប៉ុន្តែ​ក្នុង​រយៈ​កន្លងមកនេះ​ច្រករបៀង​ខុសច្បាប់​នៅតែ​កើតមានឡើង​ដាក់​កុងត្រូល​ខុសច្បាប់​មិនតិចជាង​៥០​នោះទេ និង​image (2)

កំពុងដំណើរការ​យ៉ាងរ​លូន​មាន​ដូច​ស្រុក​ជាប់​ជាយដែន​មានស្រុក​ម៉ាឡៃ​និង​ស្រុក​អូរជ្រៅ​ស្រុក​ស្វាយចេក​ស្រុក​ថ្មពួក​ក្រុង​ប៉ោយប៉ែត​ជាដើម​បើទោះបី​លោក​អភិបាលខេត្ត​ខិតខំ​ចេញ​បទបញ្ជា​មិន​ឲ្យ​មានការ​ដាក់កុង​ត្រូល​ន​តាម​ជាយដែន​យ៉ាងណាក៏ដោយ​ក៏មាន​ពួក​ឆ្លៀត​ឪ​កាស​បានដាក់​កុងត្រូល​ខុសច្បាប់​ដែរ​ដូច​វេ​កចក​ក្នុង​ទឹក​អ​
​ញ្ចឺ​ង​៕