​ទូកង​ឈ្មោះ​ព្រះ​ពន្លា​មានជ័យ​ស្រី​ក្រលេក​ញញឹម​ត្រៀម​ប្រឡងប្រណាំង​ក្នុង​ទិវា​បុណ្យអកអំបុកសំពះព្រះខែ​ខាងមុខនេះ​

0

ខេត្តបន្ទាយមានជ័យ​
​ទូកង​១​គ្រឿង​មានឈ្មោះ​ព្រះ​ពន្លា​មានជ័យ​ស្រី​ក្រលេក​ញញឹម​គឺជា​ទូក​មួយ​ទៅ​ប្រ​គួ​ត​នៅ​ភ្នំពេញ​ជាប់​បាន​ចំណាត់ថ្នាក់​លេខ​៣​ត្រូវបាន​ប្រជាពលរដ្ឋ​ដែលជា​កីឡាករ​អុំទូក​ងរ​ក្នុងភូមិ​នាំគ្នា​ជួសជុល​បិត​ព៌​ណ័​ដើម្បី​ត្រៀម​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ទិវា​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​លោក​ចេង​គឹម​ដួន​ជា​ប្រធាន​ក្រុម​កីឡាករ​អុំ​ទូកង​ប្រចាំ​ភូមិ​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៤ នេះ​ថា ៖ ទូកង​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រះ​ពន្លា​បាន​កសាងឡើង​ដោយ​ដើម​គគីរ​សុទ្ធ​នៅ​ឆ្នាំ​១៩៩៩​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះ​ពន្លា​គ្រប់គ្រង​image (9)

ថែរក្សា​។​ទូកង​១​គ្រឿង​នេះ​មាន​បណ្តោយ​ប្រវែង​២៤​ម៉ែត្រ និង​ទទឹង​១​ម៉ែត្រ​មាន​ចំណុះ​អ្នក​អុំ​៤៨​នាក់​។​លោក​ចេង​គឹម​ជួន​បានបញ្ជាក់​អោយដឹងទៀតថា ៖ ទូកង​១​គ្រឿង​នេះ​ចាប់​ទាំងពី​បាន​កសាង​រួចមក​បាន​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ពិធីបុណ្យ​អុំទូក​ចំនួន​ជាច្រើនលើក​ហើយ​ដែល​ក្នុង​១​លើកៗ​មិនដែល​ចាញ់​គេ​ទេ គឺមាន​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣ នៅក្នុង​ឆ្នាំ​១៩៩៩​កន្លងមក គឺ​ក្នុង​ខេត្តបន្ទាយមានជ័យ​លេខ​១ និង​ប្រកួត​ជាមួយ​រាជធានី​ភ្នំពេញ​ទទួល​ជ័យជំនះ​image (11)

លេខ​៣​។​នៅក្រោយពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទូកង​ឈ្មោះ​ព្រះ​ពន្លា​មានជ័យ​ស្រី​ក្រលេក​ញញឹម បានធ្វើការ​ជួសជុល​បិត​ព៌​ណ័​រួចរាល់​ហើយ​។ ចំណែក​ក្រុម​កីឡាករ​អុំទូក​និង​អ្នកដាំបាយ​ផង​ក្នុង​ទូក​មាន​គ្នា​៤៨​នាក់​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ប្រឡងប្រណាំង​ក្នុង​ពី​ធី​បុណ្យអុំទូក​ពេលខាងមុខ​នេះ​។​លោក​បានបញ្ជាក់​បន្តថា​ឆ្នាំនេះ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័​មាន​ទូក​ចូ​ម​រួម​ប្រណាំង​ចំនួន​២៤​image (10)

ទូក​ស្មើ​និង​១២​គូ​ចំណុច​ប្រ​គួ​ត​នៅ​ដងស្ទឹង​ក្រោយ​សាលា​សាកលវិទ្យាល័យ​មានជ័យ​គេ​ចាប់​ប្រ​គួ​ត​មាន​រយះពេល​៣​ថ្ងៃ​ដើម្បី​ជ្រើស​យក​ចំណាត់​ថា្នក់​លេខ​១​លេខ​២​និង​លេខ​៣​ចំណែក​លោក​បញ្ជាក់ថា​ចំណែក​រង្វាន់​វិញ​បាន​ទៅតាម​លទ្ធភាព​ដែល​គេ​ជួយឧបត្ថម្ភ​ឲ្យ​៕​គង្គា​