(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែខែកញ្ញា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារថ្នាក់ស្រុក/ឃុំ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ មានប្រវែង៨១៨ម៉ែត្រ និងទទឹង០៥ម៉ែត្រ ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតក្នុងភូមិច្រនាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត មានប្រសាសន៍ថាក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងគឺមានផ្លូវ ទឹក ភ្លើង និងប្រព័ន្ធធារាសាស្ត្រនៅក្នុងមូលដ្ឋាន។ជាក់ស្ដែងផ្លូវបេបេតុងអាមេមួយខ្សែនេះ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ មានសុវត្ថិភាពក្នុងចរាចរណ៍ឆ្លងកាត់ ងាយស្រួលក្ក្នុងការប្រកបរបរលក់ដូរ ចំណេញពេលវេលា និងថវិកា ព្រមទាំងមានសុវត្ថិភាពធ្វើចរាចរណ៍ពេលថ្ងៃ និងពេលយប់ផងដែរ។
លោកអភិបាលស្រុកតាំងគោកបន្តថា ថ្នាក់ដឹកនាំនឹងខិតខំក្នុងការ កែលម្អ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាបន្តបន្ទាប់់បន្ថែមទៀត ដើម្បីអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យមានការរីកចម្រើន ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវបេបេតុអាមេមួយខ្សែនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ប្រកបដោយភាពយូរអង្វែង និងត្រូវរៀបចំបរិវេណពីចិញ្ចើមផ្លូវមកកាន់មុខផ្ទះឱ្យបានស្អាត មានអនាម័យ និងចូលរួមដាំកូនឈើអមសងខាងផ្លូវបេតុងនេះ ឱ្យមានភាពស្រស់បំព្រងនៅក្នុងសហគមន៍។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅឃុំច្រនាងទាំងអស់ បានសម្ដែងនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការទទួលបានផ្លូវបេតបេតុងថ្មីមួយខ្សែនេះ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពួកគាត់ ព្រមទាំងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្វែងរកសន្តិភាព និងសូមជូនពរទេវតាតាមថែរក្សាសម្តេច ឱ្យទទួលបាននូវសុខភាពល្អ បន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនបន្តទៅមុខទៀត៕