សំណង់​មិន​ប្រក្រតី សង់​រំលោភ​លើដី​មាត់​អូរ និង រំលោភ​លើដី​អ្នកជិតខាង យក​ធ្វើជា​កម្មសិទ្ធិ គ្មាន​ជំនាញ​ណា​ហ៊ាន​ក្អក​

0

កំពង់ចាម​៖ ការ​វាទ​រំលោភ​យក​ដី​មាត់​អូរ និង​ដី​អ្នកជិតខាង​ធ្វើជា​កម្មសិទ្ធិ ឈានដល់​សាងសង់​ភូមិគ្រឹះ​យ៉ាង​ស្កឹមស្កៃ នៅ​ចំណុច​ភូមិ​ឪជ្រឹង​ខ ឃុំ​ព្រែ​ករំ​ដែង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ អសមត្ថភាព​ក្នុងការ​បង្ក្រាប ។​
​លោក យាយ កែវ ហុង​គី បាន​បញ្ជាក់ថា ការសាងសង់​តាំងពី​ធ្វើ​របង​ចូលក្នុង​ដី​គាត់​ជិត​១​ម៉ែត្រ រហូតដល់​គេ​ដក​បង្គោល​ភ្លើង​មក​បោះ​ក្នុង​គាត់​ទៀត ហើយ​កូនកាត់​ឈ្មោះ ម៉ី ដា​រ៉ា បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​គេ​មិន​ហ៊ាន​ទទួល ដាក់​ទៅ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ តែ​ឃុំ​បិទ​សំណុំរឿង​នោះ​ចោល ។​
​ ​លោក ថៃ ឈុន​គ្រី បាន​អះអាង​ទាំង​បំពាន​ថា គាត់​មិនបាន​ធ្វើ​របង​ចូល​ដី​របស់លោក យាយDSC01885

កែវ ហុង​គី ទេ ហើយ​ចំពោះ​សំណង់ ផ្ទះ​របស់គាត់ ក៏​ពុំបាន​សុំ​ការអនុញ្ញាត ពី​ភូមិបាល​ស្រុក ឬ មន្ទីរ​សុរិយោដី​ខេត្ត​អ្វី​ដែរ ការសាងសង់​មាន ភូមិ ឃុំ ដឹង ឮ ដែរ ។ ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ ដែល​ផ្តិតមេដៃ គឺ​ពួកគាត់​សុំ​ផ្លូវ​ទេ មិនមែន​ផ្តិតមេដៃ​ជំទាស់​ការរំលោភ​យក​ដី​មាត់​អូរ​ធ្វើជា​កម្មសិទ្ធិ​នោះទេ ដី​របស់គាត់ បានធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ត្រឹមត្រូវ មាន អាជ្ញាធរ ភូមិ ឃុំ និង​DSC01883

ភូមិបាល​ស្រុក ទទួលស្គាល់​ផងដែរ ។​
​ ​លោក យ៉ង យាប មេឃុំ​ព្រែ​ករំ​ដែង​បាន​បញ្ជាក់ដែរថា រឿងនេះ​គាត់​ដោះ​មិន​ចេញ​ទេពី​ព្រោះ​សំណង់​នោះ​ធ្វើ​រួច​ជាង​១​ឆ្នាំ​មកហើយ ពេលដែល​កំពុង​សាងសង់​ថ្មីៗ​បើ​មាន​បញ្ហា​គាត់​ជួយ​ដោះស្រាយ ហើយ​បើ​ពិនិត្យមើល​ដី​លោក យាយ កែវ ហុង​គី ដូចជា​មិនមាន​ប៉ះពាល់​អ្វី​ទេ ។​
​ ​លោក ឈុន ហៀ​ង ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា ចំពោះ​សំណង់​នេះ គ្មាន​ការសុំ​អនុញ្ញាតិ​ទេ ចាំ​គាត់​សួរ​ទៅខាង​ឃុំ លំអិត​បញ្ហា​នេះ ៕