សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងសុីសងមាន់អនឡាញនិងបៀរយ៉ាងអណាធិបតេយ្យនៅស្រុកគូលែនមួយកន្លែង

0

ព្រះវិហារ: កាលពី ល្ងាចថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២៣វេលាម៉ោង ១៧:០៤4 នាទី ជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយជំនាញនគរបាលព្រហ្មទណ្ឌស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង ដឹកនាំដោយលោកវិរសេនីយ៍ទោ គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការសម្របសម្រួលរបស់លោកស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅផ្ទះឈ្មោះឆន ផាយ ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា
បានឃាត់មុខសញ្ញាចំនួន3នាក់
1/មួយឈ្មោះសុខ គន្ធី ភេទប្រុសអាយុ37មុខរបរគ្រូបង្រៀនរស់នៅភូមិគូលែនជើងឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារ។
2/ពីរឈ្មោះអុិត សូ ភេទប្រុសអាយ50ឆ្នាំមុខរបរកសិករព្រោះនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែនខេត្តព្រះវិហារ។
3/ឈ្មោះធួន ធិញភេទប្រុសអាយុ44ឆ្នាំមុខរបរកសិកររស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
វត្ថុតាងដកហូតរួមមានបៀរមួយហ៊ូ ម៉ូតូចំនួន 5 គ្រឿង:
ប្រជាពលរដ្ឋត្រេកអរនិងសូមសសើរដល់សម្ថកិច្ចនិងព្រះអជ្ញារងខេត្តព្រះវិហារនិងសំណូមពរដល់សមត្ថកិច្ចនិងព្រះអជ្ញារងឲ្យបង្ក្រាបល្បែងសុីសងក្នុងស្រុកគូលែនដូចភ្លៀងរលឹមបច្ចុប្បន្នមុខសញ្ញានិងវត្ថុតាងខាងលើបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើនីតិវិធី៕
ដោយសែមឡុំ