រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

0

(កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត  អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

របៀបវារៈនៃកិច្ចប្រជុំ ៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ សីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្ដីសម្រេចស្ដីពី ដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
៤- ពិនិត្យ និងអនុម័ត គម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
៥- បញ្ហាផ្សេងៗ

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍កំណត់ហេតុប្រចាំខែ ឱ្យមានភាពលឿនរហ័ស ពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយកែសម្រួលឱ្យបានត្រឹមត្រូវ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចបានបែងចែកសមាសភាពជា០៣ក្រុម ក្នុងការររៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅទូទាំង៩ក្រុងស្រុក ក្នុងខេត្តកំពង់ធំឱ្យបានរួចរាល់ត្រឹមរយៈពេល៣ថ្ងៃ។ ដោយសមាសភាពក្នុងមួយក្រុមរួមមាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីជំនាញសាលាខេត្ត  ក្រុង ស្រុក ក្នុងការអនុវត្តការងារឱ្យទទួលបានជោគជ័យ រីឯពេលវេលាជាក់លាក់ និងជម្រាបជូនពេលក្រោយ ។