អភិបាលស្រុកស្ទោង ដឹកនាំបញ្ជាផ្ទាល់កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យជួយសង្គ្រោះផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំទ្រា

0

កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានដឹកនាំបញ្ជាផ្ទាល់កងកម្លាំងទាំងបីក្នុងការជួយសង្គ្រោះភ្លាមៗឧបទ្ទវហេតុអគ្គីភ័យឆេះប្រជាពលរដ្ឋចំនួ០២ខ្នង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅក្នុងភូមិពពាយ ឃុំទ្រា  ស្រុកស្ទោង ខេត្តកំពង់ធំ។

កាលពីវេលាម៉ោង១៥:៤៥នាទីរសៀល បណ្តាលខូចខាតផ្ទះនិងសម្ភារមានដូចខាងក្រោម៖១.ម្ចាស់ផ្ទះឈ្មោះ ឡាយ  សៀន  ភេទប្រុស អាយុ៧០ឆ្នាំ  ឆេះផ្ទះ ០១ខ្នង ទំហំ០៧ម៉ែត្រx១១ម៉ែត្រ ផ្ទះឈេីដំបូលប្រក់ក្បឿង  ពុំបណ្តាលឱ្យមនុស្សរងរបួសទេហើយលទ្ឋផលខូចខាតរួមមាន៖ឈុយ៥០០.០០០រៀល ក្រែឈេីចំនួន ០២គ្រឿង ទូរចំនួន០១គ្រឿង ឯកសាររួមមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណេីត អត្តសញ្ញាណប័ណ្ណ និងសំភារៈមួយចំនួន។ ២.ម្ចាស់ផ្ទះឈ្មោះ លាត សុគឹន ភេទស្រី អាយុ៤៥ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ០៦ម៉ែត្រx១២ម៉ែត្ត ជញ្ជាំងស័ង្កសី ដំបូលប្រក់ក្បឿង ឆេះស័ង្កសី និងហោជាង ពុំបណ្តាលឱ្យមនុស្សរងរបួសទេសម្ភារខូចខាតរួមមាន៖ អង្ក១បេ លុយ១០០,០០០រៀល
ពូក១ សម្លៀកបំពាក់ ឯកសាររួមមាន សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណេីត អត្តសញ្ញាណប័ណ្ណ និងសម្ភារមួយចំនួនទៀត។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានបញ្ជាក់ឱ្យដឹងថាឧបទ្ទវហេតុបណ្ដាលឱ្យឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងពេលនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង ១. រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទោងប្រើអស់០១រថយន្តស្មេី៦ម៉ែតគួប។ ២.រថយន្តរបស់ឧកញ្ញា លឹម ប៊ុនណា អស់០១រថយន្ត ស្មេីនឹង៦.៥ម៉ែតគួប
ប្រើប្រាស់កម្លាំងជាង១០នាក់។

ក្នុងឱកាសនេះដែរលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភពចំហេះផ្សេងៗដែលអាចបណ្ដាលឱ្យកើតជាឧបត្តវហេតុឆាបឆេះជាពិសេសផ្ទះសំបែងប្រជាពលរដ្ឋខ្លួនឯង។