បុរសវ័យ៣៥ម្នាក់តែងតែដើព្យុះភ្លៀងលួចទ្រព្យសម្បត្តិអ្នកភូមិយ៉ាងសកម្ម

0

ព្រះវិហារ: កាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣ក្រុមការចង្អុលដឹកនាំរបស់ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកអធិការនគរបាលស្រុកគូលែន ជំនាញនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវីរៈសេនីយ៍ទោគឹម សារៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ង់  បានបង្ក្រាបមុខសញ្ញាចោរលួចយ៉ាងសកម្មក្នុងមូលដ្ឋានកន្លងមក ហេីយជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀនផង។
ជាក់ស្ដែងថ្ងៃទី 7 កញ្ញា2023កន្លងទៅនេះបានឃាត់មុខសញ្ញាម្នាក់ឈ្មោះផាន់  មករា មុខរបរមិនពិតប្រាកដ។រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកលែន ខេត្តព្រះវិហារ។ដែលបានលួចទ្រព្យសម្បត្តិអ្នកដទៃ មានម៉ាស៊ីនត្រង់ទ័ន័រ ម៉ូទ័រស្វាន និងឌីណាម៉ូ និងទ្រព្យសម្បត្តិច្រើនទៀត ត្រូវបានជំនាញព្រហ្មទណ្ឌស្រុកគូលែនសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ង់ឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធីទៅកាន់តុលាការ។ចំណែកវត្ថុតាងរួមមានម៉ាសុីនត្រង់ទ័ន័រនិងម៉ូទ័រស្វាន បានប្រគល់ជូនម្ចាស់ដើមវិញ។ហើយសម្ភារៈដែលបាត់បង់មួយចំនួនដែលរកមិនទាន់ឃើញកំពុងស្រាវជ្រាវបន្ត៕
ដោយសែមឡុំ