កំពង់ឆ្នាំង៖ស្ត្រី៣នាក់លេងល្បែងស៊ីសងត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំងចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ខណៈ ដែលពួកគេកំពុងញៀននឹងល្បែងស៊ីសង។ប្រតិបត្តិការបង្ក្រាបវង់ល្បែងខាងលើ នេះបានធ្វើឡើងនៅវេលាម៉ោង៣ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅក្នុងហាងលក់ស៊ុប អន្ទង់ មួយកន្លែង ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តនិងជាប្រធានការិយាល័យកណ្តាលយុត្តិ ធម៌បានអោយដឹងថា៖ស្ត្រីទាំងបីនាក់នោះមាន១.ឈ្មោះ រិន អេង អាយុ៤៧ឆ្នាំ ជាម្ចាស់ ផ្ទះដែល
ផ្តល់ទីតាំងខាងលើអោយអ្នកលេងល្បែងស៊ីសង,ទី២ឈ្មោះ យឹម ម៉ុម អាយុ៣៥ ឆ្នាំ ជាអ្នកលេងបៀ,ទី៣ឈ្មោះ ភាព អាយុ៣២ឆ្នាំ ជាអ្នកលេងបៀរ ចំណែកដៃគូរពួក គេចំនួន២នាក់ ទៀតបានរត់គេចខ្លួន ខណៈសមត្ថកិច្ចនគរបាលកំពុងបង្ក្រាប។
ក្រោយពេលបង្ក្រាបសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖បៀនីឡុងចំនួន២ហ៊ូ,ទូរ ស័ព្ទដៃមួយគ្រឿង,កាបូបពណ៌បែតងមួយផងដែរ។អ្នកញៀនល្បែងស៊ីសងទាំំង៣នាក់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕
កំពង់ឆ្នាំង,ថ្ងៃទី០៨.១០.២០១៤