(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោក សាយ គឹមឡម សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនិងជាប្រធានគណបក្សស្រុក និងជាប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់យុវជនសមាជិកសមាជិកាគណបក្សនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់ យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើខ្លួនឲ្យក្លាយជាយុវជនគំរូជាយុវជនឆ្នើម ជាមូលធនមនុស្ស ជាគំរូល្អ សម្រាប់យុវជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះលោកប្រធានគណបក្សស្រុក បានកោតសរសើរក្រៃលែងដល់ក្រុមចលនាយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ក៏ដូចជាចលនាយុវជនគណបក្សប្រជាជនឃុំកំពង់ចិត្តត្បូង ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកក្កដាកន្លងទៅរហូតទទួលបានលទ្ធផលគួរជាទីមោទក:ក្រៃលែង។
លើសពីនេះលោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់យុវជនគណបក្ស ត្រូវបន្តកៀរគរមូលធន ជាពិសេសមូលធនមនុស្សនិងជាចលនាយុវជនគណបក្សឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការចូលរួមគាំទ្រ និងសិក្សាស្វែងយល់បន្ថែមទៀតនូវលក្ខន្តិកៈក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សទទួលបានមូលធនបន្ថែមទៀតជាពិសេសកម្លាំងយុវជននិងការគាំទ្រគណបក្សប្រជាជនកម្ពុជាយើងច្រើនឡើងថែមទៀត។
លើសពីនេះទៀតលោក សាយ គឹមឡម ក៏បានណែនាំដល់យុវជនត្រូវបន្តកិច្ចការនិងសកម្មភាពល្អៗរបស់ខ្លួន ទាំងនៅក្នុងក្របខណ្ឌគណបក្សក៏ដូចជាកិច្ចការមនុស្សធម៌គ្រប់បែបយ៉ាងនៅក្នុងមូលដ្ឋានជាពិសេសការធ្វើអំពើល្អ ការជួយដល់ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រឬមានបញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន ដោយមិនប្រកាន់បក្សពួកឱ្យបានទាន់ពេលវេលា ។
ជាចង់បញ្ចប់ លោកប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ក៏បានណែនាំដល់យុវជនគណបក្ស ត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សី ត្រូវអភិវឌ្ឍន៍ខ្លួន កសាងសមត្ថភាពខ្លួន ឲ្យក្លាយទៅជាយុវជនសសរទ្រូងនិងជាអ្នកបន្តវេនក្នុងការអនុវត្តនិងឆ្លើយតបតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណិតទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕