សមត្តកិច្ចចម្រុះចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់ ធ្វើតេស្តរកសារធាតុញៀន ជាតិស្រវឹង ក្មេងទំនើង នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្ត

0

បន្ទាយមានជ័យ៖ សមត្តកិច្ចចម្រុះរួមទាំង កំលាំងនគរបាលក្រុងសិរីសោភ័ណ កំលាំងអាវុធហត្ថក្រុង សហការណ៍ចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់ ដើម្បីធ្វើតេស្ត រកសារធាតុញៀន ជាតិស្រវឹង និង ក្មេងទំនើង នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ក្នុងនោះឃាត់បានយុវជន និង យុវនារីបានចំនួន៤២នាក់ និងម៉ូតូ២៣គ្រឿង ក្នុងនោះមានម៉ូតូកែច្នៃសុីម៉ាំងលាន់ឮខ្លាំងមានចំនួន២គ្រឿងនិង
បទល្មើសចំនួន៦នាក់បទល្មើសគ្រឿងញៀន ៤នាក់យកមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីធ្វើការអប់រំ។
លោកវរៈសេនីយ៍ឯក សុីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់នេះ ដោយអនុវត្តតាមបទបញ្ញារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកំលាំងនគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងអាវុធហត្ថក្រុងចុះធ្វើការត្រួតពិនិត្យ អ្នកធ្វើចរាចរណ៍នៅពេលយប់ដើម្បីធ្វើតេស្តរកសារធាតុញៀន ជាតិស្រវឹង ក្មេងទំនើង នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីរឹតបន្តឹងច្បាប់ អ្នកធ្វើដំណើរនៅពេលយប់ ព្រោះរយះពេលកន្លងមកមានក្រុមក្មេងទំនើង បង្កចលាចលពេញក្រុងសិរីសោភ័ណ មានកាប់ចាក់គ្នាជាក្រុមៗ ក្នុងនោះក៏មានក្មេងបង្ហោះម៉ូតូ និងដាក់សុីម៉ាំងបំពងសំលេងឮខ្លាំងៗនៅពេលយប់ទៀតផង។មក
លោកវរៈសេនីយ៍ឯក សុីឌី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
កម្លាំង នគរបាល និងកំលាំងអាវុធហត្ថ ចុះត្រួតពិនិត្យ អ្នកធ្វើចរាចរណ៍នៅពេលយប់នេះពិនិត្យអ្នកបើកបររថយន្ត អ្នកជិៈម៉ូតូធ្វើតេស្តរកសារធាតុញៀន និងជាតិស្រវឹង តាមរយៈការធ្វើតេស្តទឹកនោម និងឧបករណ៍ពិនិត្យជាតិអាល់កុល កិច្ចប្រតិបត្តិការនេះ សង្ឃឹមថា អ្នកធ្វើចរាចណ៍នៅពេលយប់នឹងជួយរួមចំណែកជាមួយសមត្ថកិច្ចដើម្បី កាត់បន្ថយនូវ ភាពចលាចល បង្កអសន្តិសុខ ក្នុងសហគមន៍ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមាន ជាញឹកញាប់ បង្កឲ្យមានមនុស្សស្លាប់ របួសពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន អស់ជាច្រើន ដែលយើង ទាំងអស់គា្ន គួររួមគិត រួមធ្វើ ដើម្បីទប់ស្កាត់ឲ្យបទល្មើសនេះ មានការថយចុះ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់ បានរកឃើញលទ្ធផល ភាគច្រើន លើយុវជននិងយុវនារីយកមកអធិការ ក្រុងសិរីសោភ័ណ បានចំនួន៤២នាក់ស្រី១២នាក់ និងម៉ូតូ ២៣គ្រឿង ក្រោយពីបានធ្វើការអប់រំ កំលាំងនគរបាលក្រុងសិរីសោភ័ណបានឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញអស់ហើយ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាការចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់ធ្វើតេស្តរកសារធាតុញៀន ជាតិស្រវឹង ក្មេងទំនើង ពិសេសអ្នកដែលចូលចិត្តបង្កចលាចល ដាក់ធុងបាស់ច្រៀងនៅពេលយប់បង្កឲ្យរំខានអ្នកជិតខាង ក្នុងភូមិសាស្ត្រខេត្តត្រូវបង្ក្រាបឲ្យអស់ ដូចភ្លៀងរលឹមមិនអាចឈប់បានឡើយ៕ដោយ៖ឃិន គន្ធា