ភ្នំពេញ ៖ បុរសហៅម៉ូយដាក់ឱ្យនារីៗរកស៊ីផ្លូវភេទម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ធ្លាយ ក្រោមផ្សិតនិងបៀមគ្រាប់ជាប់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងកាលណីវេលាម៉ោង ១២ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ តុលា ២០១៤ នៅចំណុចមុខសាលាអន្តរជាតិប៊ែលធី តាមបណ្តោយផ្លូវព្រះមុនីរ៉េតស្ថិតក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ស្លៀកពាក់ដូចអង្គរក្ស ជិះម៉ូតូហុងដាសេ ១២៥ មួយគ្រឿង ពណ៌ខ្មៅ អត់មានពាក់ស្លាកលេខបានជិះមកដល់កន្លែងកើតហេតុ ហើយបានស្រែកដាក់ឱ្យបុរសហៅម៉ូយដាក់ឱ្យនារីៗរកស៊ីផ្លូវភេទថា <<ហ្ហែងស៊ីឡាក់អញ>> រួចក៏ដកកាំភ្លើងពីចង្កេះបាញ់សំដៅបុរសខាងលើមួយគ្រាប់ធ្លាយក្រោមផ្សិតនិងបៀមគ្រាប់ជាប់រងរបួសធ្ងន់ធ្ងរ ហើយខ្មាន់កាំភ្លើងរូបនោះបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ទាន់ទិននឹងព័ត៌មាននេះមានប្រភពមួយចំនួនឱ្យដឹងថាបុរសរងគ្រោះដោយគ្រាប់កាំភ្លើងខាងលើទើបតែចេញពីគុក ហើយអាចថាអ្នកទាំងពីរធ្លាប់មានទំនាស់គ្នារឿងអ្វីមួយនាពេលកន្លងមក ម្យ៉ាង អ្នកហៅម៉ូយដាក់ឱ្យនារីបំរើផ្លូវភេទច្រើនតែខូចស៊ីដាច់លុយគេ តែមិនយកស្រីដាក់ឱ្យគេដែលធ្វើឱ្យគេខឹងគុំគួនក៏ថាបាន។ ពេលនេះសម្តកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណខ្មាន់កាំភ្លើងខាងលើ។