លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖០០នាទី លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានបន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋ គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ទឹម សារ៉ាត់ អភិបាលរង តំណាងលោក ហាំង ម៉េង អភិបាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ, លោកអធិការស្ដីទី អធិការរង លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, ក្រុមប្រឹក្សាឃុំ, មេភូមិ អនុភូមិទាំង០៨ និងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ៣៤ នាក់/ ស្រី ០៣ នាក់ ។

ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ លោក ស្នងការ ក៏បានមានប្រសាសន៍សង្គត់ធ្ងន់លើ តួនាទីភារកិច្ច ការងារនគរបាល និងសហគមន៍ ដោយផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា ៖
១. ធ្វើឲ្យនគរបាល កាន់តែគៀកជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ ។
២. ចូលរួមយ៉ាងផុសផុលរាល់សកម្មភាពសង្គម ដើម្បីផលប្រយោជន៍រួម ។
៣. រួមគ្នាបង្ការទប់ស្កាត់រាល់បទល្មើស លួច ឆក់ ប្លន់ គ្រប់ប្រភេទ។
៤- បង្រ្កាប និងទប់ស្កាត់នូវក្មេងទំនើងដែលតែងតែបង្ក ភាពអសន្តិសុខ ក្នុងមូលដ្ឋាន
៥. ផ្តល់សេវាសាធារណៈឲ្យបានល្អ ឆាប់រហ័សប្រកបដោយទំនុកចិត្ត
៦- បានណែនាំដល់ប៉ុស្តិ៍ក៏ដូចជាឃុំ-សង្កាត់អោយសហការរួមគ្នាគិតរិះរកដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។
៧ – ចុះល្បាតត្រួតពិនិត្យតាមគោលដៅដែលងាយរងគ្រោះ ជាប្រចាំ។

ជាចុងក្រោយ លោកស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយ ខែបន្ទាប់និងប្រជុំត្រួតពិនិត្យ បន្តទៀត៕ដោយ៖ចាន់ ធី