កំពង់ធំ÷ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ នាំអំណោយប្រគល់ជូនដល់បងប្អូនដែលមានពិការភាពចំនួន០៣នាក់ ស្ថិតនៅក្នុងភូមិត្រាច ឃុំកំពង់ចិត្តជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់រដ្ឋបាលឃុំកំពង់ចិត្តជើង ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានពិការភាពនៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះលោក សាយ គឹមឡម ក៏បានជម្រាបជូនដល់បងប្អូនទាំង៣នាក់ ដែលទទួលបាននូវអំណោយនៅពេលនេះថ្វីដ្បិតតែមានលក្ខណៈតិចតួចក្តី ក៏ជាការគាំទ្រដល់ជីវភាពរបស់បងប្អូនបានមួយរយៈក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានលក្ខណៈល្អប្រសើរឡើង។
ការលើកទឹកចិត្តដល់បងប្អូនដែលមានពិការភាពទាំងអស់សូមបន្តរស់នៅក្នុងលក្ខណៈជាមនុស្សជាតិប្រកបដោយមោទកភាពបំផុតដូចមនុស្សទូទៅដែលមិនមានពិការភាពដោយស្មោះក្នុងសង្គម ជាពិសេសគឺមិនមានការរើសអើងនោះឡើយ។
លើសពីនេះទៀតលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់គ្រប់រដ្ឋបាលឃុំ សូមធ្វើការយកចិត្តទុកដាក់ និងរាយការណ៍ជាបន្ទាន់នូវស្ថានភាពរស់នៅរបស់បងប្អូនពិការនៅតាមមូលដ្ឋានរបស់ខ្លួន មករដ្ឋបាលស្រុកស្ទោង ដើម្បីមានវិធានការ ចុះជួយទ្រទ្រង់ជីវភាពដល់ពួកគាត់ ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនជនពិការទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមរបស់ ស ស យ ក ឃុំកំពង់ចិនជើង ក្នុងនោះក៏មានការឧបត្ថម្ភនៅស័ង្កសីមួយចំនួនសម្រាប់ជួយធ្វើផ្ទះជូនដល់បងប្រុសដែលពិការដៃ ទាំងសងខាង ហើយអំណោយដែលចែកជូននៅក្នុងឱកាសនេះម្នាក់ៗទទួលបាននូវ÷ អង្ករ០១បេ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សារុង០១ និងថវិកាមួយចំនួនទៀតផងដែរ។