លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃការិយាល័យផ្លូវជនជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ

0

តាកែវ: លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃការិយាល័យផ្លូវជនជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ ដែលស្ថាបនាដោយគម្រោងកែលម្អផ្លូវជនបទជំហាន២ (ADB) ដែលរងការ ខូចខាតដោយសារ ការដឹកលើសទម្ងន់កំណត់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវចាក់ដីខ្ពស់ជាងផ្លូវថ្នល់ ធ្វើអោយផ្លូវ១ខ្សែនេះមានប្រវែង ១២គម ឆ្លងកាត់ក្រុងដូនកែវ ទៅស្រុកត្រាំកក់ ហៅកាត់ផ្លូវខ្នារទ័យ រងការខូតខាតជាច្រើនកន្លែង ពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ឥឡូវនេះក្រោយការចុះត្រួតពិនិត្យ និងវាយតម្លៃរួចមក ផ្លូវ១ខ្សែនិងត្រូវស្ថាបនាជួសជុលដោយចាក់ដីល្បាយថ្ម លុបលើជង្ហុកធំៗជាណ្ដោះអាស្ននសិន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។