ធ្វើរបងថ្មរំលោភយកដីចំណីមាត់សមុទ្រអាជ្ញាធរពាក់ព័ន្ធគ្មានចំណាត់ការ

0

កែប: របងថ្មរំលោភយកដីចំណីមាត់សមុទ្រ មួយកន្លែងស្ថិតនៅភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប។
ប្រភពពីមន្ត្រីរាជការមួយចំនួននៅខេត្តកែប បានអត់ដឹងថា នៅស្រុកដំណាក់ ចង្អើរជាប្រពៃណីយូហើយ ការរៀបរបងរំលោភយកដីចំណីមាត់សមុទ្រ នេះជាប្រពៃណី ។

ប្រភពបានបន្តទៀតថា ការរៀបរបងថ្មនៅជាប់មាត់សមុទ្រនេះ បើពុំមានការបើក ភ្លើងខៀវពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញ ម្ចាស់សំណង់មិនអាចទេ។
ប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់អង្គភាព សារព័ត៌មានយើងឲ្យដឹងថា នៅតំបន់ឆ្នេរសមុទ្រ ឬមាត់ស មុទ្រ នៅតំបន់ភូមិបង្កោល ឃុំអង្ករនេះ ភាគច្រើនសុទ្ធតែអ្នកមានលុយ មានអំ ណាច និងមានខ្នងបង្អែកនៅពីក្រោយខ្នង បានធ្វើដោយរលូន បើប្រជាពលរដ្ឋតូចតាច ហ៊ានធ្វើដូចពួកអស់ទាំងនោះ អាជ្ញាធរនិងមន្ត្រីជំនាញ។និងដាក់លិខិតហាវទៅកន្លែងធ្វើការ ដើម្បីសួរនាំនិងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ជាបន្ទាន់ ដោយ ឡែកអ្នកមានបុណ្យស័កនិងមានអំណាចមានលុយកាក់ អាជ្ញាធរនិងមន្ត្រីជំនាញ កំពុងតែសម្ងំដេកលក់ធ្វើជាមិនដឹងមិនឮ បើអ្នកសារព័ត៌មានសួរនាំឬសម្ភាសន៍ នាំគ្នាឆ្លើយដោះសារយករួចតែខ្លួន។

អភិបាលស្រុកដំណាក់ចង្អើរ លោកឆាងឆៃ បានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា បញ្ហារៀបរបងនៅជាប់មាត់សមុទ្រស្នេរអង្កោលនេះ លោកបានដឹងហើយ លោកបានបញ្ជាឲ្យឃាត់មិនឲ្យធ្វើសកម្មភាពបន្តទៀតទេ។

ការលើកឡើងរបស់លោកអភិបាលស្រុក ហាក់បីដូចជាមិនមានប្រសិទ្ធភាពសោះ ឥឡូវនេះជាងកំពុងតែធ្វើបន្ត ហើយអាជ្ញា ធរមិនហ៊ានចុះមកជិតសោះ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនិងមហាជនមួយចំនួន នៅតែនាំគ្នានិយា យរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញថា ហាក់បីដូចជាពុំសូរយកចិត្តទុកដាក់បញ្ហាខាងលើនេះ៕