អភិបាលស្រុកតាំងគោក សហការជាមួយក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតំបន់ទួលតាមុំ ទឹកដីមួយភាគ នៃភូមិគោកត្របែក

0

កំពង់ធំ÷ ដោយឃើញការលំបាករបស់ប្រជាពលរដ្ឋតំបន់ទួលតាមុំ ទឹកដីមួយភាគ នៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាតំបន់ដាច់ស្រយ៉ាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានទទួលអំណោយជាថ្នាំពេទ្យពីសប្បុរជនក៏សហការជាមួយការិយាល័យសុខាភិបាលប្រតិបត្តិបារាយណ៍/សន្ទុក ចុះពិនិត្យនិងព្យបាលជំងឺប្រជាពលរដ្ឋប្រមាណជាង២១៥នាក់ ដែលរស់នៅតំបន់ទួលទួលតាម៉ំ  ដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគាត់ ឱ្យមានសុខភាពល្អផងដែរ។

នៅក្នុងឱកាសនេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ តែងតែជំរុញឱ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ស្របពេលដែលអាជ្ញាធរភូមិឃុំ ចុះជាសកម្មក្នុងមូលដ្ឋាន ក្តាប់បានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពក្នុងការព្យាបាលជំងឺ។

លោកអភិបាលស្រុកតាំងគោក ក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ  ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ដើម្បីចុះមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ។  សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ សកម្មភាពនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ឱ្យប្រជាពលរដ្ឋមួយចំនួនក្នុងការជួយកាត់បន្ថយការលំបាករបស់ពួកគាត់។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋនៅរដូវនេះសូមកំនេសាទនៅរដូវត្រីពង និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ សូមឱ្យបងប្អូនចេះថែរក្សាសុខភាពអនាម័យបីប្រការគឺ (ហូបស្អាត ផឹកទឹកស្អាត និងរស់នៅស្អាត) បើមានបញ្ហាដល់សុខភាព ត្រូវរត់រកមណ្ឌលសុខភាពដែលមានក្នុងភូមិនេះស្រេច និងមានក្រុមគ្រូពេទ្យនៅរងចាំទទួលសេវាពីបងប្អូន។ ការផ្ដល់សេវា និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីឱ្យបងប្អូនទាំងអស់ចៀសផុតពីជំងឺអាសន្នរោគផ្សេងៗ ពិសេសគឺចេះការពារ និងថែទាំសុខភាពឱ្យបានគ្រប់ៗគ្នា៕