សំរោងជាស្រុកទី១ក្នុងខេត្តតាកែវដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

0

តាកែវ៖ អាជ្ញាធរខេត្តតាកែវជំរុញដល់មន្ទីរអភិវឌ្ឍន៍ខេត្តតាកែវសហការជាមួយនិងអង្គការដៃគូរ ជំរុញលើការរក្សាអនាម័យនិងការបន្ទោបង់ពាសវាលពាសកាលនៅលើស្រុកគោលដៅចំនួន៣បន្ថែមទៀត រួមមានស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកអង្គរបូរី ស្របពេលដែលស្រុកសំរោងទើបតែប្រកាសអបអរសាទរ ជាស្រុកទី១ នៃខេត្តតាកែវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មុនគេក្នុងចំណោមស្រុកក្រុងទាំង១០ ។ ការលើកឡើងបែបនេះ គឺក្នុងពេលដែលលោក ទុយ សុភ័ក្រ អភិបាលរងខេត្តតាកែវ បានអញ្ញើញជាអធិបតីក្នុងពិធីអបអរសាទរស្រុកសំរោងជាស្រុកទី១ នៃខេត្តតាកែវ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបាន ១០០% នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ លោក ទុយ សុភ័ក្រ បានបន្តថា ក្រសួុងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមសហការណ៍ជាមួយអង្គការដៃគូរ អនុវត្តសកម្មភាពការងារទឹកស្អាត និងលើកកម្ពស់អនាម័យជនបទបានកាន់តែប្រសើរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងមកដល់ពេលនេះក្នុងឆ្នាំ២០២៣ មានស្រុកសំរោងមួយហើយ ខណៈក្នុងឆ្នាំ២០២៤ និងមានស្រុកនិងក្រុងចំនួន ៣បន្ថែមទៀត រួមមានក្រុងដូនកែវ ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស និងត្រូវប្រកាសជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដូចស្រុកសំរោងដែរ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត សូមជុំរុញអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូរបន្តរលើកិច្ចការងារជាបន្តរទៀត ដើម្បីអោយខេត្តតាកែវរបស់យើងជាខេត្តមួយ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ដូចខេត្តផ្សេងៗដែរ ។ ជាមួយគ្នានេះដែរលោកវេជ្ជៈបណ្ឌិត លន់ សាយតេង បានលើកឡើងថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោងនេះ វាពិតជាធ្វើអោយមានផលចំនេញច្រើនដល់បងប្អូនប្រជាពលដ្ឋ និងសង្គមជាតិ ខណៈដែលមនុស្សគ្រប់រូបមានអនាម័យល្អ មានសុខភាពល្អ ធ្វើអោយមនុស្សគ្រប់រូបមានកំលាំងនិងសុខភាពល្អក្នុងការប្រកបរបររកស៊ី ឬធ្វើការងារផ្សេងៗដើម្បីរកចំនូល ហើយលោកប្ដេជ្ញាថា នៅក្នុងឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តតាកែវ យើងនឹងប្រកាសអបអរសាទរស្រុកផ្សេងៗនៅក្នុងខេត្ត ដូចជាស្រុកសំរោងនេះដែរ គឺត្រូវបានប្រកាសការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ៕ តាកែវ