​រថយន្ដ​កូរ៉េ​របស់លោក​ចាន់​រៀង​បាន​ជាន់​ស្ដ្រី​ម្នាក់​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ហើយ​បើករថយន្ដ​កិ​ច​ខ្លួន​បាត

0

​កំពង់ធំ​៖ គ្រោះ​ថា្នក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 6A​ដោយ​រថយន្ដ​កូរ៉េ បើកបរ​ស្រប​ទិស​គ្នា​ពីរ​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន​មក បុក​ហើយ​ជាន់​ស្ដ្រី​ដែល​កំពុង​ជិះ កង់ យ៉ាង​ពេញ​ទំ​ហឺ​ង​បណ្ដាល​បែក​លលា​ក្បាល ធ្លាយ​ខួរ ឈាម​ស្រោច​ពេញ​ថ្នល់​ធ្វើ​ឪ្យ​អ្នកភូមិ​និង​អ្នកធ្វើដំណើរ​ភ្ញាក់ផ្អើល​ក៏​នាំគ្នា​រត់​មក​មើល​ឈូរ​ឆរ​ស្រាប់តែ​ឃើញ​មនុស្ស​ស្ដ្រី​ម្នាក់ ស្លាប់​នៅ​នី​ង​កន្លែង​កើ​ក​ហេតុ ត្រង់ចំនុច ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត កំពង់ធំ​។​
​យោងតាម​សំដី​ប្រជា​ពល​រដ្ន​នៅនឹងកន្លែង​កើតហេតុ បាន​ប្រាប់​អ្នកយក​ព៍​ត័​មាន​ថា រថយន្ដImage12

លោក ចាន់​រៀង នេះ​គាត់​បាន​បើក​រៀងរាល់ថ្ងៃ ក្នុង​ល្បឿន​លឿន ហើយ​ជាម​នុស្ស​ពុំ​សូវ​គោរព​ច្បាប់​ចរាចរណ៍ ព្រោះ​អាង​ស្គាល់​អ្នកតូច អ្នកធំ នៅក្នុង​ខេត្ត ហើយ​ជាម​នុស្ស​ពូកែ រ​ណែ​ប រណប សូកលុយ សូក​កាក ដល់​សមត្ថកិច្ច​ក្នុង​ខេត្ត ។​
តាម​ប្រភព​ព​ត័​មានបាន​បន្ដថា ស្ដ្រីជន​រងគ្រោះ​នេះ ជា​ម៉ែ​ដោះ​នៅក្នុង​មជ្ឈមណ្ឌល​កុមា​កំព្រា​ក្នុង​ខេត្តកំពង់ធំ​មុនពេល​កើតហេតុ គាត់​បាន​ទៅ​ទិញ​ម្ហូប​រួច​ក៏​ត្រឡប់មកផ្ទះ​វិញ មកដល់​Image10

ពាក់កណ្ដាល​ផ្លូវ​ក៏​ជួប​និង​ឧបត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយមាន​ឡាន​កូរ៉េ​ពីរ​តោន​កន្លះ​ព៏​ណស ផ្លាកលេខ កំពង់ធំ 3A 0045 មួយគ្រឿង​បើកបរ​យ៉ាង​លឿន​មក​បុក​ចំ​ពីរ​ក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​ស្ដ្រី​ម្នាក់​ស្លាប់ ចំណែកឯ​អ្នកបើកបរ​រថយន្ដ​បាន​បើក​ធ្វា​រត់គេច​ខ្លូន​Image11

បាត់ស្រមោល ស្ត្រី​រង់​គ្រោះ​ឈ្មោះ ព្រឿង ឡេច ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពេល​កើតហេតុ​ភ្លាមៗ​នគរបាល​ប៉ុស្ដិ​បានមក​វាស់វែង​រួចហើយ​ក៏​ហៅ​ឡានពេទ្យ​ដឹក​សាក​សព្វ​យកទៅ​ផ្ទះ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​Image19

តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ចំណែក​កង់​នឹង​រថយន្ត​ត្រូវបាន​កំលាំង​នគរបាល​ប៉ុស្ដិ​អាចារ្យ​លាក់​យកទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​រងចាំ​ការដោះស្រាយ​តាមច្បាប់​។ ប៊ុន​រិទ្ធី​