មន្ទីរពេទ្យបង្អែកខេត្តកែប បានទទួលសម្ភារ:បរិក្ខាសុខាភិបាល ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

0

ខេត្តកែប: សម្ភារៈបរិក្ខារសុខាភិបាលមួយចំនួនធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តកែប ដេីម្បីបម្រេីសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលការប្រគល់ជូននេះក្រោមវត្តមាន ឯកឧត្តម បណ្ឌិតសោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាល ខេត្តកែប នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តកែប សម្តេចតែងតែផ្តល់នូវអំណោយជាសម្ភារៈផ្សេងៗ និងសម្ភារៈបរិក្ខារសុខាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកតាមបីបាច់ថែរក្សា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ សេង ណារិទ្ធ