. សៀមរាប៖ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤វេលាម៉ោង៩.៣០នាទីព្រឹកមន្ត្រីប្រចាំការស្នាក់ ការបរិស្ថានខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខត្តសៀមរាបបានទទួលពត៌មានពីប្រជាពលរដ្ឋថា៖ មានគោយន្តកន្ត្រៃចំនួន២គ្រឿងដឹកចំបើងបង្កប់ឈើធ្នង់ពីក្រោម។ ក្រោយពីទទួលបាន
ពត៌មានមន្ត្រី ដែលនៅប្រចាំការក្នុងស្នាក់ការខ្វាវបានវចុះស្ទាក់ឃាត់គោយន្តកន្ត្រៃចំនួនពីគ្រឿងដែលដឹកចំបើងធ្វើការឆែកឆេឃើញមានបង្កប់ឈើធ្នង់ពិតប្រាកដមែន ហើយបាននាំយកគោយន្តកន្ត្រៃទាំងពីរមកកាន់ស្នាក់ការខ្វាវធ្វើការវាស់វែញ រាប់ឈើធ្វើកំណត់ហេតុដកហូតរក្សាទុកនៅស្នាក់ការខ្វាវ ហើយរាយការណ៏ជូនលោកនាយកដែនជុំរកសត្វព្រៃបឹងពែរសៀមរាប។
. ចំនួនឈើសរុប៖១៧ដុំស្មើរនឹង៣៥៨៣២ស៊ី។ម្ចាស់គោយន្តកន្ត្រៃមានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ លី លៀង ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅ ភូមិជ្រៃ ឃុំខ្វាវ ស្រុជីក្រែង ខេត្តសៀមរាប។. ២.ឈ្មោះ ចែត ជ្រក់ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិ ឃុំដូចគ្នា់។
. តាមសំដីរបស់ម្ចាស់គោយន្តខាងលើបានឲ្យដឹងថា៖ ខ្លួនស៊ីឈ្នួលដឹកឈើឲ្យឈ្មោះ ផុន ភាស់មានទីលំនៅភូមិជ្រៃ ឃុំខ្វាវស្រុកជីក្រែង ដឹកចេញពីភូមិជ្រៃ ទៅកាន់ភូមិស្រោងឃុំខ្វាវក្នុងតំលៃ១គោយន្ត៤០០០០រៀល(បួនម៉ើនរៀលគត់)។
.(ដោយ ព្រំ សុខា)