មណ្ឌលគីរី: អ្នកលក់សាច់សត្វព្រៃចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរីការ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
សមត្ថកិច្ចខេត្តមណ្ឌលគីរី ឃាត់ខ្លួនជនសង្ស័យជួញដូរសត្វព្រៃពីរនាក់ និងដកហូតសត្វព្រៃបានជាច្រើនប្រភេទ !
ខេត្តមណ្ឌលគីរី : ជនសង្ស័យជួញដូរសត្វព្រៃពីរនាក់ បានរងការឃាត់ខ្លួន ជាមួយនឹងការដកហូតសត្វព្រៃច្រើនប្រភេទ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរស និងស្ត្រីពីរនាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរសត្វព្រៃ ម្នាក់ឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង និងម្នាក់ទៀត ឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិ ព្នង រស់នៅក្នុងភូមិ ឃុំ ខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចបានធ្វើការដកហូតបានសត្វព្រៃច្រើនប្រភេទ ក្នុងនោះ សត្វឈ្លូស ២ក្បាល ស្នែងឈ្លូស ៤ក្បាល ស្នែងទន្សោង១ ក្បាល ទ្រូងអណ្ដើក ៤ ជ្រូកព្រៃ ៤ក្បាល ឈ្លូស ១ក្បាល ទម្ងន់ ១៣គីឡូ សំពោច ១ក្បាល និងសត្វស្វារស់ ៣ក្បាល ផងដែរ៕