លោក ជិន ស៊ីថា ដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសបឹងទន្លេសាប និងចាក់លែងកូនត្រីចូលទន្លេវិញ

0

(កំពង់ធំ)÷នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ អមដំណើរលោក ដៀប ពិសិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចភូមិពេជ្រក្រីដូនស្តើង និងចំណុចភូមិបាឡត ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក ជិន ស៊ីថា បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងទប់ស្កាត់បទល្មើសរបស់ប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ជាលក្ខណៈទ្រង់ទេធំលទ្ធផលសម្រេចបាន ០១ករណី÷នានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន១៧របាំង ប្រវែង   ៣៤០០ម៉ែត្រ ឡុកចំនូន១៧គ្រឿង លប/លូចំនួន៣៤មាត់​ បង្គោលចំនួន១.២០០ដើម ចាក់ត្រីស្រស់ចម្រុះប្រលែងចូលបឹងធម្មជាតិទម្ងន់៧០គីឡូក្រាម។

នៅផ្ទះលោកមេភូមិដូនស្តើង លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានណែនាំដល់ក្រុមការងារដែលប្រចាំការឃុំពាមបាង និងលោកមេភូមិដូនស្តើង ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ ដូចជារបាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក។ បងប្អូនប្រជាពលរដ្ឋត្រូវរុះរើរបាំងសាច់អួនក្រឡាញឹកដែរនៅសេសសល់ឱ្យអស់ និងអាចធ្វើនេសាទដាក់របាំងសាច់អួនបានត្រឹមប្រវែង១៥០ម៉ែត្រ ក្នុងរដូវបិទឡូនេសាទដែលមានក្រឡា០៣សង់ទីម៉ែត្រ។

សម្រាប់នៅសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) សហការជាមួយកម្លាំងសឹករងស្រុកតាំងគោក ចុះបង្ក្រាបបទល្មើសជលផល នៅចំណុច: ខាងលិចបឹងកក់ កំពង់ភ្លើង កោះតាកែវនិងទួលតាមុំ ស្ថិតក្នុងភូមិឃុំស្រឡៅ ស្រុកតាំងគោក កម្លាំងជម្រុះចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន ÷របាំងស្បៃមុងចំនួន១០របាំង ប្រវែង៤៥០ម៉ែត្រ ឡកចំនួន១០គ្រឿង លូចំនួន១០មាត់ បង្គោលចំនួន៣១០ដើមចាក់លែងត្រីចម្រុះប្រហែល៥០គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើប្រាស់មធ្យោបាយកាណូតចំនួន០៨គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន១០០ លីត្រផងដែរ។(សរសេរអត្ថបទដោយលោក ធូ កែវមុនី្ន)