កំពង់ធំ÷ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២.០០នាទី អាធ្រាត មានករណី ហិង្សាដោយចេតនា (មានស្ថានទំងន់ទោស) នៅចំណុចវត្តស្ពឺជើង បង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស ជាកូនសេកលោក អាយុ ២០ឆ្នាំស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ មី ម៉ៃ មានស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានកាប់នឹងកាំបិតទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ ដែលមានព្រះជន្ម៣២ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើង ភូមិ ម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយកាប់ត្រូវ០៤កន្លែង ត្រូវចាំកញ្ចឹងក២កាំបិត ដៃ១កាំបិត និងកំផួនជើងមួយកាំបិតផងដែរ។
មូលហេតុ គឺជនសង្ស័យមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះទើបបណ្តាលអោយកើតហិង្សាតែម្តង ហើយហិង្សាករណីនេះដែរ សមត្ថកិច្ចកិច្ច យើងបានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យស្លាកស្នាមនិងបញ្ចូនជនរងគ្រោះសង្គ្រោះនិងព្យាបាលទៅមន្ទីរពេទ្យ។
ក្នុងករណីនេះដែរលោកវរសេនីយ៍ទោ ជឹម រីណា អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានអញ្ជើញដឹកនាំកម្លាំងអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានឱ្យដឹងថា ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ សមត្ថកិច្ចយើងកំពុងតាមរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕