សមត្ថកិច្ច​បរិស្ថាន​ចាប់​គោយន្ត​កន្ត្រៃ​២​គ្រឿង​ដឹក​ចំបើង​បង្កប់​ឈើ​ធ្នង់​ពីក្រោម​

0


សៀមរាប ៖ នៅ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៤​វេលា​ម៉ោង​៩.៣០​នាទី​ព្រឹក​មន្ត្រី​ប្រចាំការ​ស្នាក់ការ​បរិស្ថាន​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​បានទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​៖ មាន​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង​ដឹក​ចំបើង​បង្កប់​ឈើ​ធ្នង់​ពីក្រោម​។IMGP0054

ក្រោយពី​ទទួលបាន​ពត៌មាន​មន្ត្រី ដែល​នៅ​ប្រចាំការ​ក្នុង​ស្នាក់ការ​ខ្វាវ​បាន​ចុះ​ស្ទាក់​ឃាត់​គោយន្ត​កន្ត្រៃ​ចំនួន​ពីរ​គ្រឿង​ដែល​ដឹក​ចំបើង​ធ្វើការ​ឆែកឆេរ​ឃើញ​មាន​បង្កប់​ឈើ​ធ្នង់​ពិត ប្រាកដ​មែន ហើយ​បាន​នាំយក​គោយន្ត​កន្ត្រៃ​ទាំងពីរ​មកកាន់​ស្នាក់ការ​ខ្វាវ​ធ្វើការ​វាស់វែង រាប់​ឈើ​ធ្វើ​កំណត់ហេតុ​ដកហូត​រក្សា​ទុក​នៅ​ស្នាក់ការ​ខ្វាវ ហើយ​រាយ​ការ​ណ៏​ជូន​លោកនាយក​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​សៀមរាប​។​IMGP0069
​ដោយ​ចំនួន​ឈើ​សរុប​ចំនួន​១៧​ដុំ​ដោយមាន​ម្ចាស់​គោយន្ត​កន្ត្រៃ​ឈ្មោះ​១.​ឈ្មោះ លី លៀង ភេទ​ប្រុស អាយុ​២២​ឆ្នាំមាន​ទីលំនៅ ភូមិ​ជ្រៃ ឃុំ​ខ្វាវ ស្រុ​ជីក្រែង ខេត្តសៀមរាប​. ២.​ឈ្មោះ ចែត ជ្រក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ​ដូចគ្នា. តាម​សំដី​របស់​ម្ចាស់​គោយន្ត​ខាងលើ​បាន​ឲ្យ​ដឹងថា​៖ ខ្លួន​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ឈ្មោះ ផុន ភាស់​មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ដឹក​ចេញពី​ភូមិ​ជ្រៃ ទៅកាន់​ភូមិ​ស្រោង​ឃុំ​ខ្វាវ​ក្នុង​តំលៃ​១​គោយន្ត​៤០០០០​រៀល​។​
​ ​ដោយ ព្រំ សុខា​IMGP0068 IMGP0066 IMGP0063