ផែនចរាចរណ៍ផ្លូវគោកស្រុកជាំក្សាន្ត ចុះណែនាំច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់!

0

ខេត្តព្រះវិហារ៖ កងកម្លាំងផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុក និងរដ្ឋបាលស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយ ណែនាំច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានប្រើប្រាស់យានយន្តគ្រប់ប្រភេទ នៅលើដងផ្លូវសាធារណៈទាំងអស់ នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ។

ការចុះណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងគោលបំណង បញ្ជ្រាបឲ្យបងប្អូនបានយល់ដឹង និងចូលរួមធ្វើការផ្សាព្វផ្សាយបន្ត ស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក «ថ្ងៃនេះថ្ងៃស្អែកសូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ ក្នុងពេលបើកបរគឺត្រូវគោរពច្បាប់ បើកបរដោយប្រុងប្រយ័ត្ន ចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវគោរពស្រលាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃផងដែរ ។

ជាមួយគ្នានោះ រដ្ឋបាលស្រុក និងមន្ត្រីនគរបាលផែនចរាចរណ៍ផ្លូវគោក ស្រុកជាំក្សាន្ត សូមគោរពជូនពរ ដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ទូទាំងស្រុកជាំក្សាន្ត សូមធ្វើដំណើរឲ្យប្រកបដោយសុខសុវត្ថិភាព៕ សួន លីណា