ដីព្រៃ​នៅ​តំបន់ភ្នំ​បាក់ និង​ភ្នំ​អន្លុង​ត្រូវបាន​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​រលាយ​អស់​

0

​ព្រះ​វិហារៈ​រ៉ែ​មាស​ដែលជា​ធនធាន​ដ៍​មាន​តំលៃ​មហាសាល​នៅ​តំបន់ភ្នំ​អន្លង់ ស្ថិតនៅក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​កំពុងរ​ង​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់​ធរ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​អ្នកមានអំណាច​ឃុបឃិត​គ្នា​ជួល​ដី​នៅ​តំបន់​នោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដោយបាន​លុយ​ពី​ការជួល​ដី​នោះ​ក្នុង​១​ខែ​មិន​ក្រោម​២០​ម៉ឺន​ដុល្លារ​ទេ​001

នេះ​ចំពោះតែ​ក្រុមហ៊ុន​១​តែប៉ុណ្ណោះ នៅមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​ត្រូវបាន​អ្នកមានអំណាច​ឃុបឃិត​គ្នា​យក​ដីភ្នំ​របស់​រដ្ឋ​ជួល​យកលុយ​ខ្លួនឯង ។ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤​ក្រុមចម្រុះ​ដឹកនាំ​ដោយ​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ និង​លោក ឯ សារ៉ូ អភិបាលស្រុករ​វៀង​បាន​ចុះទៅ​ចាប់​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ តែ​ពួក​ក្រុមហ៊ុន​ទាំងនោះ​បានដឹង​ជាមុន​នាំគ្នា​ដក​គ្រឿងចក្រ​រត់​បាត់ស្រមោល ។002

ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​មាន​ទូរស័ព្ទ​ជន​អាណា​មិ​ក​ម្នាក់​គ្មាន​លេខ​បានខ​ល​មកសុំ​ឲ្យ​ជួយ​ចុះផ្សាយ​អំពី​ករណី​ដែល​ក្រុមអ្នកមានអំណាច​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ​នៅ​តំបន់ភ្នំ​អន្លង់​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​មាន​មេក្លោង​ចំនួន​៣​នាក់ ទី​១​ឈ្មោះ តា ម៉េង ជា​អាណិត​ជន​មកពី​អាមេរិក ទី​២​ឈ្មោះ ធុ​យ សា​ខឿន ជា​នាយករង​សាលាស្រុក​រវៀង ទី​៣​003

ឈ្មោះ ប៊ុន វណ្ណ​ថន ជា​អ្នករៀបចំ ចំណែក​អ្នក​រត់ការ​ឈ្មោះ ប៊ូ ម៉ៅ រឿងរ៉ាវ​ខាងលើ​ដោយសារ​ការជួល​ដី​រដ្ឋ​មក​ធ្វើ​អាជីវកម្ម​ទទួលបាន​ផលប្រយោជន៍​មិន​ស្មើគ្នា ដី​នៅ​តំបន់ភ្នំ​អន្លង់​ត្រូវបាន​រាជរដ្ឋាភិបាល​ក៍​ដូច​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​បានចេញ​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​C.W.S​ក្នុងការ​រុករក​រ៉ែ នឹង​ស្រាវជ្រាវ​រ៉ែ​មាស និង​រ៉ែ​ផ្សេងៗ​ទៀត តែ​ដី​នៅ​តំបន់​នោះ​ត្រូវបាន​ឈ្មួញ​ធំៗ​នឹងមាន​អំណាច​ព័ទ្ធ​ចាប់យក​ទាំង​ភ្នំ​មក​ធ្វើ​កម្មសិទ្ធិ ហើយ​ក្រុមហ៊ុន​C.W.S​បាន​ជួល​ដី​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ក្រុមហ៊ុន​ខ្លះ​រហូតដល់​ដាក់​រំសេវ​បំផ្ទុះ​ថ្មភ្នំ​ទៀតផង ។010

ករណី​បែក​រឿងរ៉ាវ​ខាងលើនេះ​ដោយសារ​ថា​មាន​ក្រុមហ៊ុន​ចិន​១​បាន​ជួល​ដី​ពី​ក្រុមហ៊ុន​C.W.S ក្នុង​១​ប្លុក ៩​ម៉ឺន​ដុល្លារ ចំនួន​២​ខែ​ស្នើ​នឹង​១៨​ម៉ឺន​ដុល្លារ ក្នុងនោះ​ម្ចាស់​ដី​ទទួលបាន​៣​ម៉ឺន​ដុល្លារ អ្នក​រត់ការ​ឈ្មោះ ប៉ូ ម៉ៅ បាន​៣​ម៉ឺន​ដុល្លារ ចំណែក​ក្រុមហ៊ុន​នៅសល់​១២​ម៉ឺន​ដុល្លារ ហើយ​អ្នករៀបចំ​គម្រោង​ជួល​ដី​ខាងលើ​ទី​១​ឈ្មោះ តា​ម៉េង ជា​អានិកជន​មកពី​អាមេរិក​ទី​២​ឈ្មោះ ធុ​យ សុខ​ខឿន ជា​នាយករង​សាលាស្រុក​រវៀង និង​ទី​៣​ឈ្មោះ ប៊ុន វណ្ណ​ថន អតីត​ជា​ឈ្មួញ​ចាប់យក​ដីភ្នំ​ចំនួន​១៧​ហិកតា​លក់​ទៅ​ឲ្យ​អ្នកផ្សេង នៅមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែលមាន​រឿងរ៉ាវ​ដូចគ្នានេះដែរ ។
​ករណី​ជួល ព័ទ្ធ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ បាន​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​ក្នុង​១​ខែៗ តើ​លុយ​ទាំងអស់នេះ​បាន​បង់​ចូល​ថវិការ​រដ្ឋ​ដែរឬទេ ហើយ​ទង្វើ​របស់​ពួកគេ​តើ​ថ្នាក់លើ​ដឹង​ដែរឬទេ ? សូមបញ្ជាក់​ផងដែរ​ថា ដីព្រៃ​ភ្នំ​នៅ​តំបន់ភ្នំ​បាក់ និង​ភ្នំ​អន្លុង ត្រូវបាន​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ប្រើ​សុទ្ធតែ​គ្រឿងចក្រ និង​រំ​សែ​វ​ផ្ទុះ បើសិន​មិនមាន​ចំណាត់ការ​បែបណា​នោះទេ​នៅពេល​ខាងមុខ​ភ្នំ​បាក់ និង​ភ្នំ​អន្លុង​នឹង​រលាយបាត់​ពី​ផែនទី ។013

ករណី​ប្រព្រឹត្ត ឃុបឃិត​គ្នា​ខាងលើ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​វិធានការ​ដែរឬទេ​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ ។ ចំណែក​ឈ្មោះ​មេក្លោង​ទាំង​៣​នាក់​ខាងលើ​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​បានទេ​កាលពី​រសៀល​ថ្ងៃទី​០៩​តុលា​នេះ ៕ ដោយ ឈឿង ចាន់