អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការចិន ជួបពិភាក្សាគ្នាអំពីផែនការអភិរក្សប្រាសាទព្រះវិហារ

0

ដោយសួន លីណា

សៀមរាប: អ្នកជំនាញការចិនគ្រោងនឹងចុះមកទល់ទ្ររចនាសម្ព័ន្ធប្រាសាទបឋមក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយផែនការជួសជុលលម្អិតនឹងអាចធ្វើនៅក្នុងឆ្នាំ២០២៤ ។

តាមរយៈការពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ ក្រោមវត្តមានលោក ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំនាយកដ្ឋានជំនាញ ជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញការចិន អំពីផែនការអភិរក្សគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ។

ក្រៅពីការពិភាក្សា ក្រុមការងារក៏បានចុះពិនិត្យទីតាំងដាក់ស្លាកព័ត៌មានអំពីការជួសជុលប្រាសាទផងដែរ។ ក្នុងការពិភាក្សានេះផងដែរ អាជ្ញាធរជាតិព្រះវិហារ បានស្នើដល់ភាគីចិនឱ្យរៀបចំផែនការ និងបច្ចេកទេសជួសជុលលម្អិត ដើម្បីជាមូលដ្ឋានសម្រាប់អាជ្ញាធរជាតិព្រះវិហារដាក់ឆ្លងយោបល់អ្នកជំនាញការអាយសុីសុីព្រះវិហារ៕