​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្រុក​ឧដុង្គ​ប៉ុន្តែ​ប៉ូលិស​ព្យាយាម​លាក់បាំង​ព័ត៌មាន​

0

​ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ២ នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ឧដុង្គ ធ្វើការ​ឃាត់ខ្លួន​រួច​ប​ញ្ជួ​ន​មកកាន់ ការិយាល័យ​ប៉ូលិស​ប្រឆាំង​ការ​ជួញ​ដួ​រគ្រឿង​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ក្រុមមន្ត្រី​ហាក់​មានការ​លាក់លៀម​ព័ត៌មាន​នេះ​មិន​ផ្តល់ឱ្យ​អ្នកសារព័ត៌មាន ។​

​ប្រ​ភ​ព័ត៌មាន បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ករណី​បង្ក្រាប​ជន​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន បាន​កើតមានឡើង កាលពី​វេលា​ម៉ោង ២១ និង ៣៥ នាទី​យ​ប ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​អូ​រកា​រ៉ុង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ រហូតដល់​ព្រឹក​ថ្ងៃទី​០៩ ខែតុលា​នេះ មិនទាន់​បញ្ជូន​ទៅកាន់​សាលា​ដំ​បួង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បា​បើ​នៅឡើយ​ទេ ។4

ចំពោះ​ករណី​គ្រឿងញៀន​ភាគច្រើន សមត្ថកិច្ច​ប៉ូលិស តែងតែ​លាក់បាំង​ព័ត៌មាន​ញឹកញាប់​បំផុត ប៉ុន្តែ​ក្រោយមក​ជនសង្ស័យ​ជាប់គុក​មិនដែល​បានយូ​ទេ ត្រូវ​ដោះ​លេង​នៅក្រៅ​ឃុំ​វិញ​យ៉ាង​រំភើយ ។ ប្រភព​បន្តថា ជនសង្ស័យ​ដែល ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នោះ ទី​១​ឈ្មោះ​ឈុន ធី ភេទ​ប្រុស អាយុ ៤៣ ឆ្នាំមាន​ទីលំនៅ​ភូមិ​តាអក ឃុំ​តានី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​ទី​២​ឈ្មោះ​ម៉ាន់ សា​លីន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ប្រឺស ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ។​
​ប្រភព​បាន​បញ្ជាក់ថា បន្ទាប់ពី​ឃាត់ខ្លួន​ជង​សង្ស័យ សមត្ថកិច្ច​ស្រុក​ឧដុង្គ​ចែក​រកឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៦​កញ្ចប់ និង​សម្ភារៈ សម្រាប់​ជក់ ថង់​ស្លាក់​ស្ទិ​ច​តូចៗ ដែល​ពួកគេ​ទុក​សម្រាប់​ច្រកថ្នាំ​ញៀន​លក់​ផងដែរ ។​1
​សមត្ថកិច្ច​និយាយថា មុនពេល​កើតហេតុ​កំលាំង​ប៉ុស្តិ​រដ្ឋបាល​ឃុំ​វាំង​ចាស់​បានចេញ​ល្បាត​តាម​គោលដៅ សំខាន​ក្នុងភូមិ​សាស្ត្រ ដែល​ខ្លួន​គ្រប់គ្រង ដើម្បី​ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់​ជួន​ប្រជាពលរដ្ឋ តាម​គោ​លន​យោ​បាន​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ហើយ​ពេលនោះ​ក៍​ប្រទះឃើញ​បុរស​ចំនួន​២​នាក់​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​អូរ​កា​រ៉ុង ឃុំ​វាំង​ចាស់​មានការ​សង្ស័យ បាន​ឃាត់ខ្លួន​ដើម្បី​សួរនាំ និង​ចែក​ឆែ​ឃើ​ញុ​មាន​ថ្នាំញៀន​ជាប់​ខ្លួន​មួយចំនួន​តែម្តង ។ ប្រភព​បន្តថា​បន្ទាប់ពី​ចាប់ខ្លួន​កំលាំង​ជំនាញ​បាន​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប៉ូលិស​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ តាម​និតិ​វិធី​ផងដែរ ។​5
​សូមបញ្ជាក់ថា ប៉ូលិស​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ខេត្តកំពង់ស្ពឺ ហាក់​ចង់​លាក់បាំង​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ទាំង​២​នាក់ មិន​ផ្តល់ព័ត៌មាន​ច្បាស់លាស់​ដល់​អ្នកសារព័ត៌មាន​ទេ មិនដឹងថា​មូលហេតុ​អី​ត្រូវ​បិតបាំង​នោះឡើយ ហើយ​ជនសង្ស័យ​មិនទាន់​បញ្ជូន​ទៅកាន់​តុលាកា​គិត​ត្រឹម​ម៉ោង​១១ ថ្ងៃត្រង់​ថ្ងៃទី​០៩ ខែតុលា​នេះ ។ រាល់​ករណី​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​ពួកគេ​តែងតែ​ព្យាយាម​លាក់បាំង​បែបនេះ​ជា​ញឹកញាប់​ណាស់ ៕2