បន្ទាយមានជ័យ៖ អគ្គីភ័យបានបង្កឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើលើ បេតុងលាយក្រោមកាលពីវេលាម៉ោង៤និង ៣០នាទីល្ងាចថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣ នៅភូមិគំរូឃុំគំរូស្រុកថ្មពួកដែលម្ចាស់ឈ្មោះ ព្រឺល អឺយភេទស្រីអាយុ៥២ឆ្នាំ។
ម្ចាស់ផ្ទះរងគ្រោះនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនគរបាលអោយដឹងថា: មូលហេតុនៃអគ្គីភ័យបណ្តាលមកពីទុស្សេខ្សែភ្លើង ។
ក្នុងពេលមានគ្រោះនោះ គេឃើញលោកយង់ យឺន អភិបាលរងស្រុកថ្មពួកបានដឹកនាំកម្លាំងមន្ត្រីអាជ្ញាធរ នគរបាល កងទ័ពកងពលតូចលេខ៥១ និងពលរដ្ឋព្រមទាំងមានរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកទៅជួយអន្តរាគមន័ពន្លត់អោយរលត់ ហើយមិនរាលដាលដល់ផ្ទះធំនិងផ្ទះអ្នកជិតខាងដែរ ។
ប៉ុន្តែលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២៥នាក់ ចុះជួយជញ្ជូនសម្ភារ: ទ្រព្យសម្បត្តិពលរដ្ឋមានផ្ទះធំជាប់នោះ និងពន្លត់ភ្លើងឆាបឆេះនោះបានអោយដឹងថា ផ្ទះ១ខ្នងទំហំ(៧×៩ម) ធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ក្បឿងរបស់ឈ្មោះ ព្រិល អើយ បានខូចខាតទាំងស្រុង ៕ដោយ៖ឃិន គន្ធា