សកម្មភាពកម្លាំងចម្រុះ ចុះប្រតិបត្តិការទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបនៅរដូវបិទឡូតិ៍នេសាទព្រមទាំងលែងកូនស្រីចូលទន្លេវិញ

0

(កំពង់ធំ)÷ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំកម្លាំងប្រចាំការ ចូលរួមជាមួយក្រុមការងារចម្រុះ ដឹកនាំដោយលោក ប៊ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុច÷ ភូមិពាមបាង និងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក ប៊ី វិចិត្រ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បទល្មើសបឹងទន្លេសាប លទ្ធផលសម្រេចបាន(០១ករណី )
បានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អ៊ួនចំនួន០៨
របាំង ប្រវែង២៤០០ម៉ែត្រ ឡុកចំនូន១៦គ្រឿង លប/លូ ចំនួន៣២មាត់ បង្គោលចំនួន២១០០ដើម
ចាក់ត្រីស្រស់ចម្រុះប្រលែងចូលបឹងធម្មជាតិ ទម្ងន់៥០ គីឡូក្រាម។

សូមបញ្ជាក់ថា សមាសភាពចូលរួម បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបរួមមាន÷ មន្រ្តីសង្កាត់រដ្ឋបាលជលផលពាមបាងចំនួន២នាក់។ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបចំនួន០៥នាក់។ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយចំនួន០៤នាក់។ កម្លាំងផ្នែកសឹករងស្រុកស្ទោងចំនួន០២នាក់។ ក្នុងនោះផងដែរសម្រាប់ការប្រើប្រាស់មធ្យោបាយកាណូតចំនួន០៤គ្រឿង អស់ប្រេងសាំងចំនួន ១៩០លីត្រផងដែរ៕