​ស្ត្រី​ជិះ​កង់​ម្នាក់ ត្រូវ​រថយន្ត​កូរ៉េ​បុក​មនុស្ស​ស្លាប់ ហើយ​ដាក់​មេ​ប្រូច​

0

​កំពង់ធំ​៖ គ្រោះ​ថា្នក់​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 6​ដោយ​រថយន្ដ​កូរ៉េ បុក​ជា​មូ​យ​និង កង់ យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកភូមិ​ភ្ញាក់ផ្អើល​ក៏​នាំគ្នា​រត់​មក​មើល​ឈូរ​ឆ​ពេលនោះ​ស្រាប់តែ​ឃើញ​មនុស្ស​ស្រី​ម្នាក់ ស្លាប់​នៅនឹងកន្លែង​កើ​ក​ហេតុ ។​

​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៤ ស្ថិតនៅ​ចំនុច ភូមិ អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ រហូត​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ខណៈពេលដែល​ស្ត្រី​រងគ្រោះ​កំពុង តែ​ធ្វើដំណើរ​ឆ្ពោះទៅ​ផ្សារ លុះ​មកដល់​ចំនុចកើតហេតុ ក៏មាន​រថយន្ត​កូរ៉េ​បើក​ជែង វ៉ា​ដោយ​ល្បឿន​លឿន ជ្រុល​មក​បុក​ស្ត្រី​រងគ្រោះ​តែម្តង​។​DSCN1606
​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ករណី​រថយន្ត​កូរ៉េ​បើក​មក​បុក​ស្ត្រី​រងគ្រោះ ខណៈពេលដែល​កំពុងធ្វើដំណើ​រ​ពីរ​ត្បូង​ទៅ​ទិស​ខាងជើង លុះដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​ឡាន​កូរ៉េ​ពីរ​តោន​កន្លះ​ព៏​ណស មួយគ្រឿង​បើកបរ​យ៉ាង​លឿន​មក​បុក​ចំ​ពីរ​ក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​ស្ត្រី​ស្លាប់ ចំណែកឯ​អ្នកបើកបរ​រថយន្ដ​បាន​បើកទ្វារ​ឡាន​ហើយ​ចុះ​រត់គេច​ខ្លូន​បាត់ស្រមោល ។​DSCN1608
​ស្ត្រី​រងគ្រោះ​ឈ្មោះ ព្រឿង ឡេច ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពេល​កើតហេតុ សាកសព​ជនរងគ្រោះ ត្រូវបាន​សាច់ញ្ញាតិ ដឹកយក​ទៅផ្ទះ​ដើម្បី​បុណ្យ​តាម​ប្រពៃណី ចំណែក​កង់​នឹង​រថយន្ត​ត្រូវបាន​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល អាចារ្យ​លាក់​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល ដើម្បី​រងចាំ​ឲ្យ​តំណាង​ភាគី​ទាំងសងខាង ចូលខ្លួន​មក​ដោះស្រាយ​ដោយ សន្តិវិធី ។ ដោយ ផន សុជាតិDSCN1603