បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ បានដឹកនាំកំលាំង ស្នងការង អង្គភាពអធិការដ្ឋាននគរបាល ក្រុង ស្រុក ចុះតាមផ្សារ២ក្នុងក្រុងសិរីសោភ័ណ ដើម្បីធ្វើការផ្សព្វផ្សាយដល់អាជីវករលក់ដូរក្នុងផ្សារ រាល់បទល្មើសផ្សងៗ បង្ការ បង្រ្កាប ទប់ស្តាប់ កើតឡើងជាយថាហេតុក្នុងផ្សារនីមួយៗ។
ការចុះផ្សព្វផ្សាយ រាល់បទល្មើសផ្សងៗក្នុងផ្សារ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់អាជីវករថា ថ្ងៃនេះលោកបានដឹកនាំកំលាំងស្នងការង អង្គភាពអធិការដ្ឋាន នគរបាល ក្រុង ស្រុក ជាច្រើននាក់ចុះមកតាមផ្សារនេះ ក្នុងគោលបំណងនៃការចុះបិទផ្សាយលេខទំនាក់ទំនងទូរស័ព្ទ របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញ និងលេខទូរស័ព្ទ ទំនាក់ទំនងរបស់អង្គភាពអធិការដ្ឋាននគរបាល ក្រុង ស្រុក ដើម្បីជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករលក់ដូរក្នុងផ្សារ ដែលលក់ដូរក្នុងផ្សារ រាយការណ៍តាមលេខទូរស័ព្ទទំនាក់ទំនងដែលបានបិទផ្សាយនោះឲ្យទាន់ពេលវេលា ដើម្បីមានភាពងាយស្រួល សម្រាប់នគរបាល បង្ការ បង្រ្កាប ទប់ស្តាប់ រាល់បទល្មើសកើតឡើងជាយថាហេតុទាន់ពេលវេលាផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹង បន្តទៀតថាការបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ជូន ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មី ក្រុងសិរិសោភ័ណ និងបន្តបិទផ្សាយគ្រប់ អអិការដ្ឋាននគរបាល ក្រុង ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យទៀតផង។
លោក សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងនោះផ្សព្វផ្សាយគោលនយោបាលភូមិឃុំមានសុវត្ថិភាពដូចជា១/ផលប៉ះពាល់នៃគ្រឿងញៀន ២/ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋនៅតាមសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាពរួមគ្នាកាត់បន្ថយបទល្មើសផ្សេងៗផងដែរ៕ដោយ៖ឃិន គន្ធា