ឧត្ដរមានជ័យ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់កម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណៈក្រុងចំនួន ០៩ នាក់ ដឹកនាំដោយ លោកវរ
សេនីយ៍ទោ ឈុំ សុពៅ ឋានៈ អធិការរង បានចុះអនុវត្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាម អនុក្រឹ្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ដល់ប្រពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រក្រុងសំរោង ជាពិសេសត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលបើកបរម៉ូតូ ដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕ដោយ៖ចាន់ ធី





































