អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ប្តឹង​ប្រធាន និង​អនុប្រធាន​ពន្ធនាគារ​ពីបទ​ប្រ​ព្រិ​ត្ត​អំពើរ​ពុករលួយ​

0


​ខេត្ត​ប៉ៃលិន ៖ ពេល​ថ្មីៗ​នេះ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ជាង​១០​នាក់ បាន​ឯកភាពគ្នា​ផ្តិតមេដៃ ប្តឹង​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ និង​លោក​សុខ សារូ អនុប្រធាន​ពន្ធនាគារ​ខេត្ត ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ កេងប្រវ័ញ្ច​ថវិកា សម្ភារ និង​បង្កើត​នូវ​ភាពអនាធិបតេយ្យ​ខុស​ក្រមសីលធម៌ ក្នុង​

អង្គភាព​ពន្ធនាគារ​ខេត្ត ។​download
​ដោយ​យោងតាម​ពាក្យបណ្តឹង ដែល​បញ្ជូន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ និង​ដាក់​ចូលទៅ​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ លោក​នៅ ធឿ​ង ប្រធាន​ពន្ធនាគារ និង​លោក សុខ សារូ អនុប្រធាន​ពន្ធនាគារ​ខេត្ត បាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ មិនតែប៉ុណ្ណោះ បាន​បង្កើត​ភាពមិនប្រក្រតី​មួយចំនួន ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៤ មក​ម្លេះ ដោយ​ពាក់ព័ន្ធ​ប្រាក់​បៀរ​ត៏​វត្ត​ន៏​របស់លោក​កឿ​ម កើ​ស ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ មិនដែល​បើក​ឲ្យ​រហូតមក ។download (2)

ទើប​នៅ ថ្ងៃទី​៣១ សីហា ២០១៤ ប្រធាន​ពន្ធនាគារ​លើក​សំណើសុំ​កាត់ឈ្មោះ​ខ្មោច​ចេញពី​អង្គភាព ។​ចំណែក មន្ត្រី​អនុរក្ស​ឈ្មោះ ឆាយ ពេ​ង បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៧ វិច្ឆិកា ២០១២ ត្រូវបាន​លោក​នៅ ធឿ​ង និង​លោក សុខ សារូ កាត់​យកលុយ​គោលនយោបាយ​គុណ​នឹង​ប្រាក់បៀវត្សរ៍​ចុងក្រោយ​ចំនួន​៦​ខែ សូម្បីតែ​ប្រពន្ធ​កូន​របស់​សព តាម​សួរ​ច្រើនលើក ក៏​ពុំបាន​ផល​អ្វី​ដែរ គឺ​យក​ទាំងអស់​តែម្តង ។​

 

​អនុរក្ស​ពន្ធនាគារ​ម្នាក់ទៀត​ឈ្មោះ ស៊ុប ពិសិដ្ឋ ត្រូវបាន​ជន​ទាំងពីរ​នាក់​នេះ កាត់​យកប្រាក់​បៀវត្សរ៍ អស់​រយៈពេល​៨​ខែ គឺ​ចាប់ពី​ខែមិថុនា ២០១៣ ដល់​ខែមករា ឆ្នាំ​២០១៤ ដោយ​បើក​ឱ្យ​ត្រឹមតែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​តាម​ការចោទប្រកាន់​បាន​បន្តថា អ្នក​ទាំងពីរ​ឱ្យ​អ្នកទោស​លក់ដូរ​អនាធិបតេយ្យ និង​ចងការ​ប្រាក់ លេងល្បែង​ភ្នាល់​បាល់​ក្នុង​ពន្ធនាគារ ។ ទន្ទឹមនឹងនោះ បើ​នរណាម្នាក់​ហ៊ាន​សួរនាំ​នោះ លោក​នៅ ធឿ​ង បាន​ស្រែក ក្តែ​ងៗ​ថា «​ស្រា​អញ​ជា​អ្នកយក​ចូល ចង់​ប្តឹង​ទៅណា​ក៏​ប្តឹងទៅ អញ​មិន​ខ្លាច​» ។ ម្យ៉ាងវិញទៀត ប្រធាន និង​អនុប្រធាន​ពន្ធនាគារ​យ​ក​ជន​ជាប់ឃុំ​ទៅធ្វើ​ពលកម្ម​ដោយ​គ្មាន​គិតពី​ថ្ងៃ​សៅរ៍​-​អាទិត្យ​ឡើយ សូម្បីតែ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម ក៏​យក​ជន​ជាប់ឃុំ​ទៅធ្វើ​ពលកម្ម​ដែរ ។

ពួកគេ​ឱ្យ​អ្នកទោស​មាន​សិទ្ធិ​ប្រើ​ទូរស័ព្ទ​ទាំងយប់​ទាំង​ថ្ងៃ​២៤​ម៉ោង ដែល​នេះ​ជា​បញ្ហា​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ។
ប្រភពព័ត៌មាន​បន្តទៀត​ថា ៖​មេ​ពន្ធនាគារ​ទាំងពីរ​រូប​នេះ បាន​កេងប្រវ័ញ្ច​យ៉ាងច្រើន​ដើម្បី​យក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​អាង​លើ​អំណាច ធ្វើការ​សម្លុត​គំរាម​ដកហូត ផ្លាស់ប្តូរ​ទីកន្លែង ទៅលើ​មន្ត្រី​អនុរក្ស ដោយ​ជេរប្រមាថ និង​គំរាម​កាត់ឈ្មោះ​ចោល ដូច្នេះ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះឡើយ ។ ប្រភព​បន្តថា​៖ រឿង​ទាំងអស់​ដែល​កើតឡើង​នៅក្នុង​ពន្ធនាគារ ជន​ជាប់ឃុំ​ដឹង​ទាំងអស់​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​ខ្លាច​អំណាច​មេ​គុក​ធ្វើ​ទារុណកម្ម ។​ចំពោះ​សម្ភារ​ដែល​ក្រសួង​ផ្តល់​សម្រាប់​អ្នកទោស ប្រធាន​ពន្ធនាគារ​ពុំ​ធ្លាប់​បើក​ឱ្យ​ទេ រួមមាន​ស្បែកជើង ក្រមា មុង ភួយ កន្ទេល ថ្នាំ​និង​ច្រាស​ដុសធ្មេញ សាប៊ូដុំ សាប៊ូម្សៅ ។​ល​។

ដោយ​បើក​ឱ្យតែ​ខោអាវ​អ្នកទោស ប៉ុន្តែ​សម្រាប់​អ្នក​ជំនិត​ពីរ​បីនាក់ គឺ​បើក​ឱ្យ​គ្រប់ ក្រៅពីនោះ​អត់​បានទេ ។ អនុរក្ស​ពន្ធនាគារ​ទាំងនេះ បាន​សំណូមពរ​សុំ​ធ្វើការ​ផ្លាស់ប្តូរ​ប្រធាន អនុប្រធាន​ពន្ធនាគារ​ទាំង​ពីររូប​ខាងលើ ចេញពី​អង្គភាព​ពន្ធ​គារ​ខេត្ត​ប៉ៃលិន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​អង្គភាព​ឡើងវិញ ។​download (1)
​ប្រភព​ដដែល​រំលឹកថា លោក​នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត ធ្លាប់​លេចឮ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០០៦ ដោយ​ស៊ីដាច់​របប​មន្ត្រី​អនុរក្ស​១​ឆ្នាំ និង​ប្រាក់បៀវត្សរ៍​១​ខែ យកទៅ​ចាយវាយ​ផ្ទាល់ខ្លួន ។