ក្រុមការងារប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាម គ្រុនឈិក នៃ មន្ទីរសុខាភិបាលខេត្តកំពត ចុះធ្វើសកម្មភាព ចុះដាក់អាបែត និងផ្សព្វផ្សាយសារអប់រំជំងឺគ្រុនឈាមដល់សហគមន៍

0

កំពត ៖ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ដោយមាន ការចង្អុល បង្ហាញពីលោកប្រធានមន្ទីរសុខា ភិបាល នៃរដ្ឋបាលខេត្តកំពត ក្រុមការងារប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាម គ្រុនឈិកបានចុះធ្វើសកម្មភាព ចុះដាក់អាបែត និងផ្សព្វផ្សាយសារអប់រំជំងឺគ្រុនឈាមដល់សហគមន៍ ក្នុងនោះដែរ មានចូលរួមពីក្រុមស្មគ្រ័ចិត្តសុខភាពភូមិ សហការជាមួយរដ្ឋបាលក្រុងកំពត និង រដ្ឋបាលសង្កាត់ទាំង៦ក្នុងក្រុងកំពត ដើម្បីចូលរួមទប់ស្កាតអត្រាឆ្លងជំងឺគ្រុនឈាម យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លៀសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕វិង