កំពត៖ ការដែលជ្រើសយកទីតាំងចាក់ សំរាម នៅក្បែរភូមិឋាន របស់ប្រជាពលរដ្ឋ វានាំឱ្យ មានការប៉ះពាល់ ដល់ការរស់នៅក៏ដូចជា ប៉ះពាល់ដល់សុខភាព របស់ពួកគាត់ផងដែរ។
ជាក់ស្ដែងនៅពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំអង្គជ័យ ស្ថិតក្នុងភូមិអង្គជ័យ ឃុំដំណាក់កន្ទួត ខាងត្បូង ស្រុកកំពង់ត្រាច បានត្អូញត្អែរថា ពួកគាត់ពិតជាពិបាកទ្រាំ នៅពេលខ្យល់បក់មកចំភូមិ ពួកគាត់ម្តងៗ ក្លិនសំរាមស្អុយរលួយ បូកនិងក្លិនឆេះឆ្ងៀម ធ្វើឲ្យកូនចៅគាត់ឈឺក្បាល វិលមុខប៉ះពាល់ ដល់សុខភាព ព្រោះតែក្រុមហ៊ុនសំរាម បានដឹកសម្រាមមកចាក់មួយថ្ងៃៗរាប់តោន ពេលដុតសំរាមម្តងៗ ឆេះហុយជាប់ទាំងយប់ទាំងថ្ងៃ។
បញ្ហានេះប្រជាពលរដ្ឋ និង សិស្សានុសិ ស្ស ស្នើសុំអោយអាជ្ញាធរ ស្រុកកំពង់ត្រាច និងអាជ្ញាធរខេត្ត មេត្តាជួយ មានវិធានការ ទប់ស្កាត់ដោះស្រាយ អោយពួកគាត់ផង ។
ជុំវិញបញ្ហាខាងលើនេះ អង្គភាពសារព័ត៌ មានយើង មិនអាចសុំការបំភ្លឺពីលោកអូន ខន អភិបាលស្រុក កំពង់ត្រាចបានទេ ដោយសារទូរស័ព្ទ របស់គាត់ខលចូលហើយពុំមានអ្នកលើក។
ចំណែកអ្នកម៉ៅការសំរាម អង្គភាពសារ ព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺបានដែរ។
ទាក់ទងនិងផលប៉ះពាល់ នៃសំរាមខាង លើនេះ នៅរសៀលថ្ងៃទី២០ ខែកញ្ញ ឆ្នាំ ២០២៣នេះ លោក អេង ប៉ូឡូ ប្រធាន ម ន្ទីរបរិស្ថាន ខេត្តកំពត បានអោយដឹងថាលោកនិងអោយក្រុមហ៊ុន រកដំណោះស្រា យជូនប្រជាពលរដ្ឋ ហើយលោកក៏បានទទួលព័ត៌មាននេះហើយដែរ ខ្ញុំសូមអរគុ ណ ដល់អ្នកសារព័ត៌មាន ដែលបានផ្ដល់ព័ត៌មានជូន។
ពេលដែលក្រុមការងារយើង ចុះទៅថតផ្តិតយករូបភាព ទីតងសំរាមខាងលើ ក៍មានស្ត្រីម្នាក់បានដើរមកសួរ តើអ្នកឯងមកពីណា ថតសម្រាមនេះធ្វើអ្វី លោកឯងប្រយ័ត្នថ្នាក់លើហៅទៅ ព្រមាននិងធ្វើកិច្ច សន្យា។
ទោះបីយ៉ាងណាក៏ដោយ ក្រុមការងារយើង នៅតែបន្តថតរូបយករូប និងផ្ដិតរូបភាព យកមកចុះផ្សាយ រិះគន់ក្នុងន័យស្ថាបនា និងរាយការណ៍ ជូនថ្នាក់លើឲ្យចុះមកពិនិត្យ មើលទីតាំងចាក់ សំរាមខាងលើនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសិស្សាអនុសិស្សយ៉ាងខ្លាំងបំផុត៕