ខេត្តកំពត: ដើម្បីបង្ការ និងការទប់ស្កាត់អត្រាឆ្លងជំងឺគ្រុនឈាម គ្រុនឈិក ក្រុមការងារផ្នែកជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត បានធ្វើសកម្មភាព ចុះដាក់អាបែត និងផ្សព្វផ្សាយអប់រំអំពីការចម្លងជំងឺគ្រុនឈាម ដល់សហគមន៍ ដោយការអនុវត្តន៍នេះ ក្រោមការចង្អុរបង្ហាញ ពី ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ក្រោមកិច្ចចូលរួមយ៉ាងយកចិត្តទុកដាក់ ពីក្រុមស្ម័គ្រចិត្តសុខភាពភូមិ សហការជាមួយរដ្ឋបាលក្រុងកំពត និងរដ្ឋបាលសង្កាត់ទាំង៦ នៃក្រុងកំពត។
ទាក់ទងនឹងសកម្មភាពផ្សព្វផ្សាយខាងលើ ក្រុមជំនាញសុខាភិបាលបានបញ្ជាក់ថា ការអនុវត្តន៍នេះ ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមលារដឹកនាំប្រកបដោយកត្តិបណ្ឌិតនិងឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលជានិច្ចកាលតែងគិតគូរ ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស៕ សេង ណារិទ្ធ