កំពង់ធំ÷ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
លោក អេង រត្នមុនី អនុប្រធាននាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម លោកបណ្ឌិត Kim Youngchan នាយកគម្រោង TASK Program and FTC លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ លោកបណ្ឌិតដែលជាក្រុមការងារកូរ៉េ និងក្រុមការងារមន្ទីរ ព្រមទាំងជាម្ចាស់ឬតំណាងសហគ្រាស ក្នុងខេត្តកំពង់ធំទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាស្តីពី ភាពជោគជ័យនៃការអនុវត្តគម្រោង TASK Program I&ll នៅកម្ពុជា ការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារសុវត្ថិភាព និងច្បាប់ម្ហូបអាហារ នៅសណ្ឋាគារកំពង់ធំរ៉ូយាល់។
នៅក្នុងឱកាសនេះលោក អេង រត្នមុនី បានលើកឡើងថាគម្រោងដំណោះស្រាយបច្ចេកទេសផ្នែកម្ហូបអាហារ ឬហៅថា TASK Program ដំណាក់កាលទី១ បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៨ ដល់២០២០ ដោយផ្តោតគោលដៅតែនៅរាធានីភ្នំពេញប៉ុណ្ណោះ បានជ្រើសរើសសហគ្រាសម្ហូបអាហារឲ្យចូលរួមចំនួន១២មូលដ្ឋាន ដោយមានការចំរាញ់ចេញ ពីសហគ្រាសប្រមាណ២០០មូលដ្ឋាន។ ដោយឃើញភាពជោគជ័យនៃគម្រោងTASK Program-1ភាគី កូរ៉េដែលមាន វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KYRI) ជាអ្នកគាំទ្រ និងអនុវត្តគម្រោង TASK PROGRAM បានបន្តគម្រោង TASK PROGRAM.2ចាប់ពីឆ្នាំ២០២១ ដល់២០២៣។
លោកអនុប្រធាននាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម បានបន្តទៀតថា ដោយពង្រីកវិសាលភាពមកខេត្តគោលដៅបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ ដោយខេត្តបាត់ដំបងចំនួន៥មូលដ្ឋាន ខេត្តសៀមរាបចំនួន៥មូលដ្ឋាន ដែលចំរាញចេញពីសហគ្រាសប្រមាណ៧០មូលដ្ឋានក្នុងខេត្តនីមួយៗ និងសហគ្រាសចំនួន២ទៀតនៅរាជធានីភ្នំពេញ យកចេញពីការអនុវត្តគម្រោង TASK PROGRAM ដោយសហគ្រាសទាំង២ នោះបានបន្តពង្រីកមុខផលិតផលរបស់ខ្លួន ដែលតម្រូវឲ្យមានការ គាំទ្រពីគម្រោងបន្តទៀត។ ដោយភាពជោគជ័យនៃការអនុវត្តគម្រោង TASK Program ទាំងពីរលើកនេះ ហើយ ទើបនៅពេលដ៏ខ្លីនេះភាពគឺកូរ៉េនិងបន្តគាំទ្រដោយនិងបង្កើតនូវ មជ្ឈមណ្ឌលស្រាវ ជ្រាវម្ហូបអាហារនៅកម្ពុជា ដែលនឹងចេញជារូបរាងនាពេលខាងមុខ ។
លោក អេង រត្នមុនី ជំរុញនិងលើកទឹកចិត្តដល់ម្ចាស់ ឬតំណាងសហគ្រាសក្នុងខេត្តកំពង់ធំទាំងអស់ សូមយកចិត្ត ទុកដាក់រៀនសូត្រ និងផ្សព្វផ្សាយ ផលិតផលរបស់ប្រទេសយើង សម្រាប់ទីផ្សារកូរ៉េ និងពិភពលោកផងដែរ ។ ទោះបីជាគម្រោងTASK program ត្រូវបញ្ចប់ក៏ដោយ ក៏អ្នកជំនាញកូរ៉េនឹងបន្តការងាររបស់ខ្លួនតាមរយ មជ្ឈមណ្ឌល ស្រាវជ្រាវម្ហូបអាហារកម្ពុជា ដែលភាគីកូរ៉េនឹងគាំទ្រ រយៈពេល៥ឆ្នាំបន្ត ដោយដោះស្រាយ រាល់បញ្ហាផ្សេងៗ និងបច្ចេទេស ការបង្កើតមុខផលិតផលថ្មី។ ការខិតខំយកចិត្តទុកដាក់លើការបណ្តុះបណ្តាលនានា និងការកែប្រែទម្លាប់ចាស់មិនល្អមួយចំនួន និងជួយបង្កើនជំនឿទុកចិត្តអ្នកប្រើប្រាស់ក្នុងស្រុកនិងឈានទៅរកការនាំចេញផងដែរ។
លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានមានប្រសាសន៍បិទកម្មវិធី គឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រ និងឧបត្ថម្ភដល់ប្រទេសកម្ពុជាកន្លងមក។ សូមថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត Kim Youngchan នាយកគម្រោង របស់វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ និងប្រតិភូ អស់លោក លោកស្រី ដែលបានចូលរួមក្នុងការអនុវត្តគម្រោងTASK PROGRAM ជំហានទី២ ដ៏ដូចសហគ្រាសផលិត និងកែច្នៃម្ហូបអាហារ ទាំងអស់ដែលបានខិតខំផលិត និងកែច្នៃម្ហូបអាហារប្រកបដោយគុណភាព ដែរបង្កើនជំនឿរទុកចិត្ត ផលិតផលក្នុងស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ ការខិតខំយកចិត្តទុកដាក់លើការបណ្តុះបណ្តាលនានា និងការកែប្រែទម្លាប់ចាស់មិនល្អមួយចំនួន និងជួយបង្កើនជំនឿទុកចិត្តអ្នកប្រើប្រាស់ក្នុងស្រុកនិងឈានទៅរកការនាំចេញផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីសិក្ខាសាលានៅថ្ងៃនេះក៏មានប្រគល់វិញ្ញាណប័ណ្ឌបត្រជូនដល់ម្ចាស់ឬតំណាងសហគ្រាសក្នុងខេត្តកំពង់ធំចំនួន៩០នាក់ផងដែរ៕ អត្ថបទដោយលោក ធូ កែវមុន្នី