បន្ទាយមានជ័យ៖ ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការគ្រិស្តបរិស័ទនាថ្ងៃព្រហស្បតិ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៣ប្រធានគណៈកម្មការគ្រិស្តបរិស័ទខេត្តបន្ទាយមានជ័យលោក ហម ស៊ុយបាម ប្ដេជ្ញាសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តមន្ទីរធម្មការនិងសាសនា រដ្ធបាលស្រុកក្រុង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសជាមួយគណៈកម្មការគ្រិស្តបរិស័ទទាំងប្រាំបួនក្រុងស្រុក និងការអភិវឌ្ឍសហគមន៍ឲ្យបានល្អប្រសើរជាងមុនជាដាច់ខាត និងប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។
ពិធីប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម សៀ សុភ័ក្ត្ររដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត ឯកឧត្ដមប្លែក វ៉ារីប្រធានក្រុមប្រឹក្សាខេត្តស្ដីទេ។
បើតាមរបាយការណ៍របស់គណៈកម្មការគ្រិស្តបរិស័ទបានឲ្យដឹងថាគណៈកម្មការគ្រិស្តបរិស័ទរយៈកាលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយសង្គមជាតិ និងការអភិវឌ្ឍរួមមាន វិស័យសុខាភិបាល វិស័យអប់រំវិស័យកាកបាទក្រហមទៅដល់ក្រុមអន្តរាយដល់គ្រួសារងាយរងគ្រោះជាដើម។
ឯកឧត្តម អ៊ុំ រាត្រី និងឯកឧត្តមសៀ សុភក្ត្របានមានប្រសាសន៍ថា៖ យើងពិតជាយល់ច្បាស់ សាសនាសុទ្ធតែមានគោលដៅប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តនូវអំពើល្អនិងបានបណ្តុះនូវវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក អត់ឱនអធ្យាស្រ័យ ភាពអហិង្សាប្រកបដោយស្មារតីសាមគ្គីភាពអាចជាកត្តានាំឲ្យមានសុខសន្តិភាពទាំងផ្លូវកាយផ្លូវចិត្ត និងនាំទៅរកភាពរុងរឿងនៃមនុស្សជាតិទាំងមូល។ ហើយក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគណៈកម្មការត្រូវខិតខំបំពេញតួនាទីភារកិច្ចស្របតាមការណែនាំដូចមានចែងក្នុងសេចក្ដីសម្រេចដើម្បីធានាបាននូវការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរគណៈកម្មការគ្រីស្ទានដើម្បីឲ្យកិច្ចការ គោរពជំនឿ និងប្រតិបត្តិលើសាសនា មានសណ្ដាប់ធ្នាប់ល្អធានាបាននូវសាមគ្គីភាពគ្រិស្តសាសនិកទាំងអស់គួរយកចិត្តទុកដាក់ចំពោះការកំណត់គោលដៅ គំនិតនៃជំងឺប្រតិបត្តិតាមព្រះបន្ទុលនៃព្រះយេស៊ូគ្រិស្តពីការចាំបាច់សំខាន់ត្រូវពង្រឹងនិងពង្រីកនៅគ្រប់ទីកន្លែងដែលសមស្របអាចត្រូវប្រកាន់យកនូវព្រះបន្ទូលនៃព្រះអង្គម្ចាស់ទៅជា ការផ្លូវអប់រំផ្លូវចិត្ត ជម្រះចោលនូវគំនិតគុំកួនគ្នានេះប្រកបដោយធម៌អហិង្សា។នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់នូវបណ្ណសរសើរគ្រឿងឥស្សរិយយសនិងលិខិតថ្លែងអំណរគុណដល់អស់លោកលោកស្រីដែលបានចូលរួមផងដែរ៕ដោយ៖ឃិន គន្ធា