កំពង់ធំ៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាប្តី កាប់ជាច្រើនកាំបិតបណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម។ ករណីឃាតកម្មដ៏រន្ធត់នេះ កើតឡើងវេលាម៉ោងប្រមាណ៥:៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ុន សយ ភេទប្រុស (ជាប្តី) អាយុ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានកាប់ទៅលើជនរងគ្រោះឈ្មោះ សោម សុជា ភេទស្រី (ជាប្រពន្ធ) អាយុ៤៤ឆ្នាំ នៅភូមិជាមួយគ្នា បណ្តាលឱ្យស្លាប់នៅនឹងកន្លែងមូលហេតុប្រច័ណ្ឌ។គួរបញ្ជាក់ផងដែរក្នុងករណីនេះ ពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
អត្ថបទដោយលោក ធូ កែវមុន្នី